Aymeric Laporte ទើប​បាន​ចុះ​កុងត្រា​ជាមួយ Man City កាល​ពី​ខែ​មុន​ពី​ក្លឹប Athletic Bilbao តម្លៃ ៥៧ លាន​ផោន (ប្រហែល​ជិត ៨០ លាន​ដុល្លារ) ជា​តម្លៃ​ថ្លៃ​ជាង​គេ​ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប​ មាន​មូលដ្ឋាន​នៅ​ទីក្រុង Manchester ។

​ខ្សែ​ការពារ​រួប​នេះ​មាន​ឪពុក​ជា​អ្នក​លេង​បាល់អោប​ដ៏​ឆ្នើម​ម្នាក់។ កើត​នៅ​​ភាគ​ខាងត្បួង​ប្រទេស​បារាំង ជា​កន្លែង​ដែល​មាន​សក្តានុពល​ខាង​កីឡា​បាល់អោប ប៉ុន្តែ​​ Lionel ដែល​ជា​ឪពុក​បាន​ប្រាប់​ទៅ​កូន​ប្រុស​ថា បាល់អោប​ជា​កីឡា​ឈឺ​ខ្លួន។ ដូច្នោះ​ហើយ កីឡាករ​កម្ពស់ ១,៩១ ម៉ែត្រ​បាន​ផ្តោត​លើ​កីឡា​បាល់ទាត់​កាល​ពី​កុមារភាព​នៅ​សាលា​រៀន។

បើ​តាម Dailymail មូលហេតុ​ដែល Pep Guardiola ហ៊ាន​ចាយ​ធំ​លើ​កីឡា​វ័យក្មេង​រូប​នេះ គឺ ក្រៅ​ពី​កាយសម្បទា​មាំមួន និង កម្លាំង Laporte ​វ័យ​២៣​ឆ្នាំ​ត្រូវ​បាន​​គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​មើល​ឃើញ​ពី​សក្តានុពល​ ដែល​អាច​គាំ​ទ្រ​ក្លឹប​​នៅ​តំបន់​កណ្តាល ហើយ​អាច​លេង​​បាល់​ដេញ​ពី​​ក្រោម​ទៅ ដូច​កាល​ដែល​ធ្លាប់​បណ្តុះ Gerard Pique នៅ Barcelona។ ក្រៅ​ពីនេះ ប្រភេទកីឡាករដែល លោក Guardiola ទិញ​ ត្រូវ​ល្អ​ទាំង​ល្បឿន និង សមត្ថភាព​ឆក់​បាល់ ក្នុង​នោះ​​មាន​ដូចជា៖ Ilkay Gundogan, Leroy Sane, Gabriel Jesus, Kyle Walker និង Bernardo Silva៕