គ្រូបង្វឹក Real Madrid លោក Zinedine Zidane បាននិយាយពណ៌នាថា Cristiano Ronaldo ជាមនុស្សដ៏អស្ចារ្យ និងជាអ្នកមកពីភពផ្សេង បន្ទាប់ពីកំពូលខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះស៊ុតចូល ២គ្រាប់ជួយអោយក្រុមស្តេចស Real Madrid ផ្ដួលម្ចាស់ផ្ទះ Eibar ២-១ នៅក្នុងក្របខ័ណ្ឌកំពូល La Liga កាលពីយប់ថ្ងៃសៅរ៍ទី១០ ខែមីនា ឆ្នាំ២០១៨។

Ronaldo ធ្វើបានល្អដោយនាំសំណាងស៊ុតគ្រាប់បាល់បើកឆាកនៅនាទី៣៤ បន្ទាប់ពីការបញ្ជូនបាល់ពីមិត្តរួមក្រុមខ្សែបម្រើសញ្ជាតិក្រូអាដ Luka Modric មុនបញ្ចប់តង់ទី១។ ប៉ុន្តែចូលមកដល់តង់ទី២ អតីតខ្សែការពារក្រុម Wigan Ivan Ramis បានតែតបាល់បញ្ចូលទីយកស្មើឱ្យក្រុមម្ចាស់ផ្ទះ Eibar នៅនាទីទី៥០ ប៉ុន្តែ ៦នាទីមុនបញ្ចប់ការប្រកួតទៅហើយខ្សែប្រយុទ្ធឆ្នើមម្ចាស់ពានបាល់មាស ៥សម័យវ័យ ៣៣ឆ្នាំ រូបនេះបានតែតបាល់ដែលលើកបញ្ចូនដោយខ្សែបម្រើស្តាំអេស្បាញ Dani Carvajal ដើម្បីយកជ័យជំនះ ៣ពិន្ទុពេញអោយក្រុមភ្ញៀវ Real Madrid សរុបជាគ្រាប់សរុបទី៣៣ របស់ខ្លួននៅក្របខណ្ឌ La Liga រដូវកាល ២០១៧-២០១៨នេះ ខណៈអតីតខ្សែប្រយុទ្ធ Manchester United ខាងលើ រកបាន ១៣គ្រាប់ពីការប្រកួត ៧លើកចុងក្រោយ។

បញ្ចប់ការប្រកួត លោក Zinidine Zidane បានផ្តល់បទសម្ភាសន៏ដល់ BBC ថា៖ “គាត់ Ronaldo ជាកីឡាករពិសេសប្លែកពីគេ ជាមួយការបញ្ចេញសមត្ថភាពបានល្អ ធ្វើអោយគាត់ដូចជាមកពីភពផ្សេងអញ្ចឹង”។