Barcelona ដាក់តម្លៃផ្តាច់កុងត្រា Messi ៦៥០ លានផោន (ជាង ៩០០ លានដុល្លារ) ព្រោះក្លឹបមានបំណងចង់ឲ្យកីឡាករសញ្ជាតិអាហ្សង់ទីនចូលនិវត្តន៍នៅទឹកដី Camp Nou ដោយសង្ឃឹមថាតម្លៃនេះគ្មានក្លឹបណាហ៊ានឡើយ។ នេះបើ The Sun។
នាយកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ និង យុទ្ធសាស្ត្រក្លឹប លោក Pancho Schroder បាននិយាយថាបើទោះជាដាក់ថ្លៃកប់ពពកដូច្នេះក្តី តែលោកនៅតែបារម្ភថា ពួកគេអាចនឹងបាត់បង់ Lionel Messi បើមានក្លឹបណាហ៊ានតម្លៃនេះ។ ជាក់ស្តែង លោកបាននិយាយថា Barca បានបាត់បង់ Neymar ទៅ PSGជាមួយតម្លៃ ២២២ លានអឺរ៉ូ ដែលនេះបានបង្ហាញថា អ្វីៗអាចកើតឡើងនៅក្នុងពិភពបាល់ទាត់។
ម្ចាស់ពាន Ballon d’Or ៥សម័យកាលវ័យ៣០ឆ្នាំ ស៊ុតបាន៣២គ្រាប់នៅក្នុងក្របខ័ណ្ឌ La Liga រដូវកាលនេះ ដែលបានជួយឲ្យក្លឹបកំពុងឈរលើកំពូលតារាង មិនទាន់ស្គាល់ពាក្យចាញ់។ ក្លឹបអ្នកមានបុណ្យកំពុងស្ថិតនៅលើផ្លូវសម្រាប់ពានរង្វាន់ La Liga ជាលើកទី ២៥ របស់ពួកគេ ដោយមានគម្លាត៨ពិន្ទុពីក្រុមលេខ២ នៅសប្តាហ៍ទី២៧នេះ៕
ក្រុមខ្លាំង Barcelona ដាក់តម្លៃខ្លួនតារាឆ្នើម Lionel Messi កប់ពពក ព្រោះមិនចង់ឲ្យគេទិញ
អត្ថបទទាក់ទង