លោក Pep Guardiola អ្នកចាត់ការទូទៅដរបស់ក្រុម Manchester City កំពុងតែជឿជាក់ថា ក្រុមរបស់លោក នឹងមិនរងនូវការខកចិត្តមួយផ្សេងទៀតនៅរាត្រីថ្ងៃចន្ទឡើយ ខណៈដែលពួកគេសម្លឹងរកការបោះជំហានទៀតឆ្ពោះទៅកាន់ការលើកពាន Premier League នៅលើទឹកដីក្រុមស្ថិតក្នុងតំបន់កាត់ចោល Stoke។

ការភ្លាត់ស្នៀត ២លើកក្នុងចំណោមការភ្លាត់ស្នៀតដ៏កម្ររបស់ក្រុម Man City នៅរដូវកាលនេះ បានកើតឡើងនៅរាត្រីថ្ងៃចន្ទ ខណៈដែលក្តីសង្ឃឹមនៃការប្រជែងយកពាន ៤បានបញ្ចប់ ដោយសារតែការបរាជ័យក្នុងពាន FA Cup ក្រោមស្នាដៃក្រុម Wigan កាលពីខែមុន ស្របពេលដែលក្រុម Everton ក៏បានគេចផុតពីបរាជ័យក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅលើទឹកដី Etihad កាលពីខែសីហា ផងដែរ។

លោក Guardiola បាននិយាយថា លោកមានពេញចិត្តក្នុងការលេងនៅចុងសប្តាហ័ជាង ខណៈដែលក្រុម Manchester United បានកាត់បន្ថយពិន្ទុនាំមុខរបស់គូប្រកួតរបស់គេនៅលើកំពូលតារាង មកនៅត្រឹម១៣ពិន្ទុ ក្រោយពីបានយកឈ្នះលើក្រុម Liverpool កាលពីថ្ងៃសៅរ៍។ លោក Guardiola បានឲ្យដឹងថា៖ «ខ្ញុំពេញចិត្តក្នុងការលេងនៅចុងសប្តាហ៍ជាង ដែលនៅពេលនោះក្រុមទាំងអស់ក៏លេងដែរ។ ខ្ញុំមិនចូលចិត្តដោយសារតែបទពិសោធរបស់ខ្ញុំកន្លងមក»។ ប៉ុន្តែ ទោះបីជាយ៉ាងណា ជ័យជម្នះមួយក្នុងចំណោមជ័យជម្នះដ៏គួរឲ្យចងចាំបំផុតរបស់លោក Guardiola ក្នុងនាមជាគ្រូបង្វឹក បានកើតឡើងនៅថ្ងៃចន្ទ ដែលនៅពេលនោះក្រុមរបស់លោក Barcelona បានផ្តួលក្រុម Real Madrid ក្នុងលទ្ធផល ៥-០ កាលពីឆ្នាំ២០១០។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំមិនចូលចិត្តលេងនៅថ្ងៃចន្ទឡើយ ពីព្រោះនៅចុងសប្តាហ៍ រាល់ក្រុមទាំងអស់ចូលរួមប្រកួត។ នៅពេលដែលចុងសប្តាហ៍បញ្ចប់ វាហាក់ដូចជាមានន័យថា ការប្រកួតចុងសប្តាហ៍បញ្ចប់ហើយ ពោលគឺវាគ្មានការប្រកួតទៀតឡើយ។ ប៉ុន្តែ យើងត្រូវតែលេង»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៣ទៀបភ្លឺ៕