ខ្សែបម្រើប្រយុទ្ធ Paulo Dybala បានស៊ុតបាល់បញ្ចូលទី ២គ្រាប់ដើម្បីជួយឲ្យក្រុម Juventus វិលទៅឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Serie A វិញ តាមរយៈការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-០ លើក្រុម Udinese កាលពីថ្ងៃអាទិត្យ ខណៈដែលគូប្រជែងដណ្តើមពាន Napoli បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅលើទឹកដីក្រុម Inter Milan។

តារាឆ្នើមអន្តរជាតិអាហ្សង់ទីន Dybala បានបំពេញសប្តាហ៍ដ៏រីករាយរបស់គេ ក្រោយពីបានរកគ្រាប់បាល់លើក្រុម Tottenham ក្នុងការប្រកួតក្របខ័ណ្ឌ Champions League កាលពីពាក់កណ្តាលសប្តាហ៍មុន តាមរយៈការស៊ុតបាល់បញ្ចូលទី ២គ្រាប់ ខណៈដែលក្រុមរបស់លោក Massimiliano Allegri បាននាំមុខ ១ពិន្ទុដាច់លើក្រុម Napoli ខណៈនៅសល់១ប្រកួតក្នុងដៃ។ ខ្សែប្រយុទ្ធ Gonzalo Higuain បានស៊ុតបាល់ប៉េណាល់ទីមិនចូលទីក្នុងតង់ទី១ ប៉ុន្តែ Juventus បានជំហានឆ្ពោះទៅមុខមួយផ្សេងទៀត ទៅកាន់ការឈ្នះពានក្របខ័ណ្ឌលីកជាលើកទី៧ជាប់ៗគ្នារបស់ពួកគេ។

Napoli បានសម្លឹកការរក្សាការនាំមុខ១ពិន្ទុរបស់ពួកគេ និងធ្វើការស្តារមុខមាត់ត្រឡប់មកវិញ ក្រោយពីជ័យជម្នះជាប់ៗគ្នារបស់ពួកគេបានបញ្ចប់ត្រឹម១០ប្រកួត បន្ទាប់ពីចាប់ក្នុងលទ្ធផល ៤-២ នៅលើទឹកដីខ្លួនឯងក្រោមស្នាដៃក្រុម Roma ប៉ុន្តែ មិនអាចទម្លុះតំបន់ការពាររបស់ក្រុម Inter បានឡើយ។

ក្នុងទីក្រុង Turin ខ្សែបម្រើ Dybala វ័យ២៤ឆ្នាំ បានបន្តទម្រង់លេងដ៏ល្អឥតខ្ចោះរបស់ខ្លួនតាមរយៈការស៊ុតបាល់ពិន័យ Free-kick បញ្ចូលទីយ៉ាងល្អ ដើម្បីជួយឲ្យក្រុមម្ចាស់ផ្ទះមានគ្រាប់បាល់នាំមុខនៅនាទី ទី២០ មុននឹងបំពេញជ័យជម្នះរបស់ក្រុមខ្លួនជាមួយនឹងគ្រាប់បាល់មួយផ្សេងទៀតនៅដើមតង់ទី២៕
វីឌីអូហាយឡាយការប្រកួត៖​ Juventus vs Udinese

Inter vs Napoli