ការប្រកួតនៅក្របខណ្ឌ Premier League អង់គ្លេស ក្រុមសម្រាប់សប្តាហ៏ទី៣០ ក្រុមតោខៀវ Chelsea បានផ្តួលក្រុមស្ទាំងខៀវ Chelsea ជាមួយលទ្ធផល ២:១។ ខ្សែបម្រើស្លាបប្រេស៊ីល Willian បានបើកការរកគ្រាប់បាល់សម្រាប់ក្រុមម្ចាស់ផ្ទះ ដោយការស៊ុតពីចំងាយអោយក្រុម Chelsea នាំមុខមុននៅតង់ទី១ នាទីទី២៥ និងជាគ្រាប់ទី១៣ សម្រាប់រូបគេ នៅរដូវកាលនេះ។ ប៉ុន្តែកីឡាករ Kelly របស់ក្រុម Crystal Palace បានបង្កកំហុសធ្វើអោយចូលទីខ្លួនឯង នៅនាទីទី៣២ នាំអោយលទ្ធផលក្រុមម្ចាស់ផ្ទះនាំមុខក្រុមភ្ញៀវដោយលទ្ធផលបញ្ចប់តង់ទី១ គឺ ២:0។

ចូលដល់តង់ទី២ កីឡាករ Van Annholt បានរកគ្រាប់បាល់បញ្ចូលទីនៅនាទីទី៩០ ជួយអោយក្រុមភ្ញៀវតាមពីក្រោយក្នុងលទ្ធផល ២:១ ប៉ុន្តែមិនអាចស្រោចស្រង់ស្ថានការបាននោះទេ។ បញ្ចប់ការប្រកួតក្រុម Chelsea ២:១ Crystal Palace។

បរាជ័យនេះនាំអោយក្រុមរបស់លោក Roy Hodson បានធ្លាក់មកនៅចំណាត់ថ្នាក់ទី៣ បាតតារាង ខណៈបច្ចុប្បន្នក្រុម Chelsea នៅតែឈរនៅចំណាត់ថ្នាក់ទី៥ តាមពីក្រោយក្រុម Liverpool ចំនួន ៤ពិន្ទុ ខណៈក្រុមនឹងត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុម Barcelona នៅក្របខណ្ឌ Champion League វគ្គ១៦ក្រុមចុងក្រោយជើងទី២ នាដើមសប្តាហ៏នេះ។