ខ្សែបម្រើ Mezut Ozil បានបំបែកកំណត់ត្រាជាកីឡាករដែលធ្វើបាន Assist លឿនបំផុតរហូតដល់ ៥០ដងក្នុងចំនោមការប្រកួត(១៤១ប្រកួត)នៅជំនួបជាមួយក្រុម Watford ដែលបានបញ្ជូនបាល់ចេញពីជ្រុងខាងឆ្វេង ជួយអោយកីឡាករមិត្តរួម ក្រុម Shkodran Mustafi តែតបញ្ចូលទី នាំមុខក្រុមភ្ញៀវ Watford ១:0 ត្រឹមតែ ៨នាទីដំបូង និងបញ្ចប់ការប្រកួតក្នុងលទ្ធផល Arsenal ផ្តួល Watford ៣:០ (និងជាគ្រាប់បាល់បញ្ចូលទីលើកទី១០០០ សម្រាប់ក្រុម Arsenal នៅក្នុងការប្រកួតនៅទឹកដី Emirate Stadium)។

កីឡាករក្រុមជម្រើសជាតិអាឡឺម៉ង់រូបនេះបានបំបែកកំនត់ត្រាវីរបុរសក្រុម Man.United អតីតកីឡាករបារាំង Eric Cantona ដែលជាមានកំនត់ត្រាធ្វើបាន Assist ច្រើនបំផុតសម្រាប់ការបង្ហាញខ្លួន ១៤៣ប្រកួតនារយៈពេលកន្លងមក។

ក្រុម Arsenal បានបង្ហាញទម្រង់បានល្អឡើងវិញបន្ទាប់ពីផ្តួលក្រុម AC Milan ២:0 នៅការប្រកួតនៅក្របខណ្ឌ Europa League និងបន្តផ្តួលក្រុម Watford នៅក្របខណ្ឌ Premier League នេះតែម្តង។ នៅក្នុងចំនោមកីឡាករ កំពូលទាំង៥ ដែលធ្លាប់ធ្វើបាន Assist លឿនបំផុតនៅក្របខណ្ឌ Premier League នោះគឺ Mezut Ozil ឈរនៅលើលេខរៀងទី១ Eric Cantona លេខរៀងទី២, Dennis Bergkamp អតីតវីរបុរសក្រុម Arsenal និងក្រុមជម្រើសជាតិហូឡង់ឈរនៅលេខរៀងទី៣ និង ៤.ខ្សែបម្រើអេស្បាញ Cesc Fabregas របស់ក្រុមតោខៀវ Chelsea ព្រមទាំង David Silva របស់ក្រុម Man.City ឈរនៅលេខរៀងទី៥ ផងដែរ។