Peter Cech បានឈានដល់ការបង្កើតកំនត់ត្រាមួយបន្ទាប់ពីធ្វើបាន Cleansheets (ការពារមិនអោយមានស៊ុតបញ្ចូលទីបានពេញ ១ប្រកួត) លើកទី២០០ នៅក្របខណ្ឌកំពូលអង់គ្លេស ក្រោយពីជំនួបជួយអោយ Arsenal ផ្តួល Watford ក្នុងលទ្ធផល ៣:0​ កាលពីថ្ងៃអាទិត្យ។

Cech បានជួយសង្គ្រោះបាល់ពិន័យដ៏ល្អអពីការស៊ុតរបស់ខ្សែប្រយុទ្ធ Troy Deeney ដើម្បីឈាន ដល់កំនត់ត្រាដ៏ល្អមួយនេះ។ ការជួយសង្គ្រោះបាល់នេះគឺជាលើកទី១ ហើយគិតចាប់តាំងពីឆ្នាំ២០១១ ដែលអ្នកចាំទីក្រុមជម្រើសជាតិឆេកធ្លាប់ធ្វើបានអោយក្រុម Chelsea ទល់នឹងក្រុមដែលខ្លួនកំពុងលេងអោយគឺ Arsenal នេះតែម្តង។

កំលុងចំណាយពេល ១១ឆ្នាំនៅកីឡាដ្ឋាន Stamford Bridge អតីតអ្នកចាំទីក្រុម Renne រូបនេះ ធ្លាប់ធ្វើបាន Cleansheet ចំនួន ១៦២ដង ក្នុងចំនោមការប្រកួត ៣៣២ដង និងបានវ៉ាដាច់អតីតអ្នកចាំទីអង់គ្លេសរបស់ក្រុម Man.City និង Liverpool កីឡាករ David James ដែលធ្វើបាន១៦៩ Cleansheets នាពេលកន្លងមកនៅក្របខណ្ឌ Premier league។