កីឡាករខ្សែប្រយុទ្ធ Antoine Griezmann បានចាប់ផ្តើមដើររកទិញផ្ទះនៅទីក្រុង Barcelona ដែលជាសញ្ញាអាចនឹងចាកចេញពីក្លឹប Atletico Madrid ឆាប់ៗនេះ ស្របពេលកិច្ចសន្យានៅក្នុងក្លឹបនេះនៅសល់ ២ឆ្នាំទៀត។

តាមរយៈសារព័ត៌មាន Marca បានចេញផ្សាយថា ភាគរយច្រើនដែលកីឡាករជនជាតិបារាំង Griezmann អាចនឹងចាកចេញពី Atletico Madrid ទៅកាន់ទឹកដី Camp Nou ស្របពេល Barca បានអន្ទងរូបគេជាយូរមកហើយ។

ទន្ទឹមគ្នានោះ ក្លឹបស្ថិតនៅតំបន់ Catalan ក៏បានរាប់បញ្ចូលសមាជិកក្លឹបស្ថិតនៅទីក្រុង Madrid ជាជម្រើសទី១១របស់ខ្លួន ខណៈ At. Madrid ក៏បានធ្វើការប្តឹងទៅ FIFA អំពីរឿងលួចទាក់ទងកីឡាករវ័យ២៦ឆ្នាំ Griezmann។

តែយ៉ាងណាមិញ ភរិយារបស់ Antoine Griezmann ក៏បានទាក់ទងក្រុមហ៊ុនចលនទ្រព្យ ក្នុងការទិញផ្ទះថ្មីផងដែរនៅ ទីក្រុង Barcelona៕

អត្ថបទ៖ Khmertalking