គិតចាប់ពីរដូវកាល ២០១២/១៣ មក ក្នុងចំណោមលីគធំៗទាំង ៥ នៅអង់គ្លេស ក្របខ័ណ្ឌ Premier League មានចំនួនក្លឹបដែលឈ្នះពានច្រើនជាងគេ។
ក្នុងអំឡុងពេល ៥រដូវកាលចុងក្រោយនេះ មានក្លឹបចំនួន ៤ដែលបានឈ្នះពាន Premier League។ ក្នុងនោះបិសាចក្រហម Manchester United បានឈ្នះក្នុងរដូវកាល ២០១២/១៣ ខណៈក្លឹបរួមទីក្រុង Manchester City បានលើកពានលីគរដូវកាលបន្ទាប់។
Chelsea គឺជាក្លឹបជើងឯក នៅរដូវកាល ២០១៤/១៥។ ចំណែកឯ រដូវកាល ២០១៥/១៦ វិញ Leicester City បានធ្វើឲ្យកក្រើកពិភពបាល់ទាត់ ដោយក្លឹបធ្វើបានសម្រេចក្នុងការលើកពាន Premier League។ ទោះជាយ៉ាងណា តោខៀវ បានត្រលប់ក្លាយជាម្ចាស់ជើងឯកបាល់ទាត់អង់គ្លេសវិញកាលពីរដូវកាលមុន។ ដោយឡែក ក្នុងរដូវកាលនេះ បើយោងតាមពិន្ទុ និងទម្រង់លេងក្នុងលីគ Manchester City អាចនឹងលើកពាន Premier League នាពេលឆាប់ៗខាងមុខ។
ក្រឡេកមើលលីគធំៗដទៃទៀតនៅអឺរ៉ុប លីគដែលមានការដូរក្លឹបឈ្នះច្រើនបន្ទាប់ពីលីគកំពូលអង់គ្លេស គឺ La Liga នៅអេស្ប៉ាញ។ នា ៥រដូវកាលចុងក្រោយនេះ មានក្លឹបចំនួន ៣ បានឈ្នះ ក្នុងនោះ Barcelona បានឈ្នះ ៣លើក (២០១២/១៣, ២០១៤/១៥, និង ២០១៥/១៦) ខណៈក្លឹប Madrid ទាំងពីរក៏បានលើកពាន ១លើករៀងៗខ្លួនផងដែរ ក្នុងអំឡុងពេលនេះ (Atletico Madrid ឈ្នះរដូវកាល ២០១៣/១៤ ឯ Real Madrid ឈ្នះរដូវកាល ២០១៦/១៧)។
នៅបារាំងវិញ មានការដូរម្ចាស់ជើងឯក ចំនួន ២លើកដែរ គិតចាប់ពីរដូវកាល ២០១២/១៣មក។ PSG ឈ្នះ ៤លើកជាប់គ្នា (២០១២-២០១៦) ក្នុងអំឡុងពេលនេះ ខណៈ Monaco ធ្វើបានសម្រេចកាលពីរដូវកាលមុន។
ចំណោមលីគអឺរ៉ុបធំៗ អង់គ្លេសដូរមុខម្ចាស់ពានច្រើនជាងគេ នៅ ៥រដូវកាលចុងក្រោយ
អត្ថបទទាក់ទង