ក្រោយចូលកាន់តំណែងនៅ Arsenal តាំងឆ្នាំ ១៩៩៦ មក លោក Arsene Wenger ត្រូវបានវិបសាយ Footyjoke បង្ហើបអំពីកីឡាករ ៧ រូបដែលនាំចូលអន់បំផុតក្នុងកំណត់ត្រារបស់លោក។

7-Julio Baptista

ខ្ចីជើងពី Real Madrid

មើលទៅដូចល្អណាស់មកលេងនៅ Premier League ដោយសារមានកាយសម្បទាល្អ ប៉ុន្តែធាតុពិតមិនដូច្នេះទេ ពោលលេងមិនបានល្អឲ្យក្រុមកាំភ្លើងធំទេ។

6-Marouane Chamakh

នាំពី Bordeaux ដោយគ្មានតម្លៃខ្លួន

Chamakh រកបាន ១៤ គ្រាប់ក្នុង ៦៧ ប្រកួត មុនផ្លាស់ទៅ West Ham។ ខ្សែប្រយុទ្ធ សញ្ជាតិម៉ារ៉ុក រូបនេះ មិនបានចាប់ឱកាសយកជម្រើសដំបូងបានញឺកញាប់ទេ។

6 Chamark

5. Chu-Young Park

ទិញពី AS Monaco ក្នុងតម្លៃ ៥,៥ លានផោន

Chu-Young park លេងបានល្អនៅ Ligue 1 ហើយគេបានស៊ុតចូលពេល ចូលលេងឲ្យ Arsenal លើកដំបូង តែរូបគេមិនសូវបានចូលលេងទេ ។ ក្រោយមកក៏ចាកចេញពី កាំភ្លើងធំ នៅឆ្នាំ ២០១៤ បន្ទាប់ពីបង្ហាញខ្លួនត្រឹម ១០ លើក។

4-Andre Santos

ទិញពី Fenerbache ក្នុងតម្លៃ ៦ លានផោន

ខ្សែការពារសញ្ជាតិប្រេស៊ីល មកដល់ Arsenal ដើម្បីដោះស្រាយបញ្ហាខ្សែការពារឆ្វេង តែរូបគេមិនទទួលបានការទុកចិត្តខ្ពស់ទេ។

3. Gervinho

ទិញពី Lille ១០,៨ លានផោន

ខ្សែប្រយុទ្ធសញ្ជាតិ កូឌឺវ័រ រកបាន ១១ គ្រាប់ប៉ុណ្ណោះក្នុង ៦៩ លើក ដែលគេគិតថាស្ថិតក្នុងការទិញខុសដែលមិនអាចជួយបានច្រើននៅតំបន់ប្រយុទ្ធ។

2. Francis Jeffers

ទិញពី Everton តម្លៃ ៨ លានផោន

Jeffers លេងល្អនៅ Everton ដែលធ្វើឲ្យលោក Wengerចាប់អារម្មណ៍។ Arsene Wenger ក៏នាំ Francis Jeffers ហើយរូបគេរកបាន ៨ គ្រាប់ សម្រាប់ក្លិប។ យ៉ាងណាគេចាត់ទុកថាជាខ្សែប្រយុទ្ធអន់សម្រាប់ក្លិប។

1. Andrey Arshavin

ទិញពី Zenit ក្នុងតម្លៃ ១៦,៧ លានផោន

Arshavin មិនទទួលបានការគាំទ្រពីក្លិប និង អ្នកគាំទ្រទេ ហើយក៏ផ្លាស់ទៅ Zenit វិញ ក្រោយអស់ការអត់ធ្មត់ និង ខំប្រឹងនៅ Arsenal បន្តទៀត៕

Via: Sportrefresh