បាល់ទាត់៖ ​របួស​របស់​ខ្សែប្រយុទ្ធ Harry Kane កំពុង​ជា​ក្តី​កង្វល់​ខ្លាំង​សំរាប់ Tottenham Hotspur រួម​ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​បន្ទាប់ពី​រង​របួស អំឡុង​ការប្រកួត​ដែល Spurs យកឈ្នះ​នៅផ្ទះ Bournemouth 4-1 កាលពី​យប់ថ្ងៃអាទិត្យ​។

​​កីឡាករ​វ័យ 24ឆ្នាំ​រូប​នេះ​ត្រូវ​បាន​ប្ដូរ​ចេញ​នៅ​នាទី​ទី30 ក្រោយ​ប៉ះទង្គិច​ជាមួយ​អ្នកចាំទី​ក្រុង​ម្ចាស់ផ្ទះ Asmir Bergovic និង​ត្រូវ​បាន​សែង​ចេញ​ភ្លាមៗ​។ ​គ្រូ​បង្វឹក Spurs, Mauricio Pochettino មាន​ក្តី​បារម្ភ​ខ្លាំង ខណៈ​ដែល​ទន្ទឹង​រង់​ចាំ​ដំណឹង​ពី​ក្រុម​គ្រូពេទ្យ​។ ​Spurs នឹង​ត្រូវ​ជួប Swansea City ថ្ងៃ​សៅរ៍​នេះ​ពាន FA Cup វគ្គ 8ក្រុម​ចុងក្រោយ មុន​ពេល​នឹង​ត្រូវ​បង្ហាញ​ខ្លួន​អោយ​អង់គ្លេស​ ប្រកួត​មិត្តភាព​អន្តរជាតិ​ពីរ​ប្រកួត​។ ​

ក្រុម​អង់គ្លេស​នឹង​ធ្វើ​ដំណើរ​ទៅផ្ទះ​ហូ​ឡង់​នៅ​ថ្ងៃ​ទី23 ខែ​នេះ មុន​ពេល​ទទួល​អ៊ីតាលី​នៅ​ថ្ងៃ​ទី27​។ ​រំលឹក​ថា ​រដូវ​កាល​មុន Harry Kane ក៏​ធ្លាប់​អវត្តមាន 10ប្រកួត​ដែរ​ដោយសារ​របួស​កជើង​ដូច​គ្នា​នេះ​៕
By: Bayon