បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ប៉ូឡូញ Robert Lewandowski រក​បាន​គ្រាប់​ទី​100 របស់​ខ្លួន​ឲ្យ​ជើង​ឯក​អាល្លឺម៉ង់ Bayern Munich បន្ទាប់ពី​ធ្វើ​បាន Hat-Trick ឲ្យ​ Bayern Munich យកឈ្នះ Hamburg 6-0 ចុង​សប្ដាហ៍​កន្លងទៅ​សប្ដាហ៍​ទី26 ក្រប​ខណ្ឌ​អាល្លឺម៉ង់ Bundesliga​។

​​គ្រាប់​ដំបូង​កើតឡើង​នៅ​នាទី​ទី9 ដោយ Frank Ribery មុន​ពេល​ដែល ខណៈ​គ្រាប់​ទី2 ធ្វើ​បាន​នៅ​នាទី​ទី12 ដោយ​ការ​តែ​ត​បញ្ចូល​ទី​របស់ Lewandowski មុន​ពេល​គ្រាប់​ទី​បី​កើតឡើង 7នាទី​បន្ទាប់​ដោយ​អតីត​ខ្សែប្រយុទ្ធ Dortmund រូប​នេះ​ដដែល​។ ​វគ្គ​ទី​មួយ 3-0 វគ្គ​ទី​2 ​ម្ចាស់ផ្ទះ​បន្ថែម​បី​គ្រាប់​ទៀត​ដោយ Arjen Robben នាទី​ទី55​។ មុន​ចប់​ការប្រកួត​នៅសល់ 9នាទី​ទៀតកីឡាករ​បារាំង Frank Ribery ក៏​រក​បាន​គ្រាប់​ទី​2 ​របស់​ខ្លួន ​និង​ជា​គ្រាប់​នាំមុខ 5-0 សំរាប់ Bayern Munich​។ មិនទាន់​អស់​នៅឡើយ Lewandowski មានឱកាស​ស៊ុត​បាល់ 11ម៉ែត្រ​នាទី​ទី86 តែ​មិន​ចូល​។

យ៉ាងណាក៏ដោយ​ហៀ​ប​ចប់​ការ​ប្រកួត​ទៅ​ហើយ គ្រាប់​បាល់ 11ម៉ែត្រ​មួយទៀត​កើតឡើង ម្ដង​នេះ​មិន​ភ្លាត់​ឡើយ​ដោយ​កីឡាករ​វ័យ 29ឆ្នាំ​រូប​នេះ​។ ​ចប់​ការប្រកួត Bayern Munich យកឈ្នះ Hamburg 6-0 បន្ត​កាន់​កាប់​កំពូល​តារាង​ដាច់​ក្រុម​លេខ2 Schalke 20ពិន្ទុ​។ ចំណែក​ឯ Hamburg បន្ត​ស្ថិត​ក្នុង​តំបន់​គ្រោះថ្នាក់​លេខ17 មាន​ទើបតែ 18ពិន្ទុ​។ ​Bayern Munich មក​ដល់​ពេល​នេះ​មិន​ដែល​ចាញ់​ឡើយ​រាប់​ពី​ខែ​វិច្ឆិកា​ឆ្នាំមុន ឈ្នះ 16 ក្នុងចំណោម 17ប្រកួត​ចុងក្រោយ​៕

ប្រភពពី: Bayon