ក្រុម​បិសាច​ក្រហម Manchester United កំពុង​ជួប​វិបត្តិ​កីឡាករ​របួស​ដល់​៧​នាក់​ ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម Sevilla​ នៅ​ជើង​ទី​ពីរ Champions Leagueរាត្រី​នេះ​ម៉ោង ២:៤៥​នាទី។

កាល​ពី​ជើង​ទី​មួយ​ក្រុម​ទាំង​ពីរ​បញ្ចប់​ត្រឹម​លទ្ធផល ០ទល់​នឹង០ នា​ប្រទេស​អេស្ប៉ាញ ខណៈ​ពេល​នោះ Man Utd របួស​កីឡាករ​តែ​៤​នាក់​ប៉ុណ្ណោះ។ តែ​គេ​ចាំ​បាន​ថា ក្នុង​ការ​ប្រកួត​នោះ Sevilla មាន​ឱកាស​កៀបសង្កត់​ខាង​បិសាច​ក្រហម​ខ្លាំង​ ជា​ពិសេស​ទាត់​ចំទី​ដល់​១១​ជើង។ Ander Herrera ត្រូវ​បាន​ប្ដូរ​ចេញ​នាទី​១៧ ក្រោយ​រងរបួស។

សម្រាប់​ជើង​ទី​ពីរ​លោក José Mourinho រៀង​ល្វីង​មុខ​បន្តិច ដោយ​បញ្ហា​របួស​របស់​កីឡាករ​កាន់​តែ​ច្រើន​ឡើង ត្បិត​ប្រកួត​ក្រោយ​ៗឈ្នះ​ជាប់​ៗ​គ្នា​ជាមួយ Chelsea និង​ Liverpool ក្ដី​។ យោង​តាម​វិបសាយ​របស់ UEFA បាន​បញ្ចេញ​កីឡាករ​របួស​ Man Utd មិន​អាច​លេង​បាន​មាន​៤​រូប៖ Phil Jones, Ander Herrera, Daley Blind និង Marcos Rojo។ ចំណែក​៣​នាក់​ផ្សេង​ទៀត​មាន​សង្ឃឹម​ត្រឹម ៥០/៥០ អាច​លេង​​បាន​មាន Paul Pogba, Anthony Martial និង Zlatan Ibrahimović។
Via: Sabay