ស្ថានភាពរបួសរបស់អ្នកចាំទីក្រុម Bayern Munich កីឡាករ Manuel Neuer នៅតែមិនទាន់បង្ហាញ អោយដឹងពិតប្រាកដពីសញ្ញាវិជ្ជមានថានឹងបានធូរស្បើយ ហើយវិលត្រលប់មកកាន់ទីលានប្រកួតវិញបាននៅពេលណានោះទេ។

សមាជិកក្រុមជម្រើសជាតិឥន្រ្ទីយ៏ដែកអាឡឺម៉ង់ដែលបានជួយក្រុមលើកពាន World Cup ២០១៤ នៅប្រទេសប្រេស៊ីលរូបនេះបានរងរបួសបាក់ឆ្អឹងជាលើកទី៣ កាលពីខែកញ្ញា ២០១៧ ក្នុងអាជីពជាកីឡាករអ្នកចាំទី។ ក្រោយការវះកាត់ដោយជោគជ័យ Neuer សង្ឃឹមថានឹងវិលត្រលប់មកទីលានប្រកួតវិញបាននៅខែមករា កន្លងទៅ។

ទោះបីជាយ់ាងនេះក្តីគិតចាប់តាំងពីពេលរងរបួស Neuer អតីតអ្នកចាំទី ក្រុម Schalke រូបនេះបានបង្ហាញខ្លួនលើកចុងក្រោយនៅប្រទេសថៃ មិនមានវត្តមានមកហ្វឹកហាត់សម្រាប់ក្រុម ១៧៨ថ្ងៃមកហើយ។

អ្មកចាត់ការទូទៅក្រុម Bayern Munich លោក Heynckes បានបា្រប់សារពត៌មានអោយដឹងថាៈ “យើងសង្ឃឹមថា Neuer និងវិលត្រលប់មកកាន់ទីលានហ្វឹកហាត់នាខែមេសា ខាងមុខនេះ“។ សាម៉ីខ្លួនក៏បានប្រាប់អោយដឹងផងដែរថាៈ “ខ្ញុំមានជំនឿនឹងត្រៀមខ្លួនរួចជាស្រេច សម្រាប់ពាក់កណ្តាលរដូវកាលនេះ ខ្ញុំផ្តោតជាសំខាន់ លើការប្រកួតជាមួយក្រុម Bayern Munich និង ការប្រកួត World Cup។ ខ្ញុំអាចនិយាយបានថាសុខភាព និងស្ថានភាពរបួសរបស់ខ្ញុំបានប្រសើរ៨០% ហើយខ្ញុំបានហាត់ប្រាណដោយរត់ចំងាយ ៥គមរៀងរាល់ ១ម៉ោងម្តងផងដែរ“។