ក្លឹប Southampton បានតែងតាំងអតីតគ្រូបង្វឹកក្រុម Stoke City លោក Mark Hughes ជាអ្នកចាត់ការទូទៅថ្មីរហូតបញ្ចប់រដូវរដូវកាល ២០១៧-១៨ ដែលនៅសល់តែ ៨ប្រកួតទៀតប៉ុណ្ណោះ។

បុរសវ័យ ៥៤ឆ្នាំសញ្ជាតិវេលរូបនេះ ត្រូវបានក្លឹបនាំមកជំនួសលោក Mauricio Pellegrino គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន ដែលត្រូវក្លឹបបញ្ចប់ការងារកាលពីថ្ងៃចន្ទ ទី១២ ខែមីនា ក្រោយដឹកនាំក្រុមឈ្នះតែ ១ប្រកួតក្នុងចំណោម ១៧ប្រកួត នៅក្របខណ្ឌ Premier League ។

លោក Hughes ត្រូវបានក្លិប Stoke City បញ្ឈប់ពីតួនាទី ក្នុងខែមករា ឆ្នាំ២០១៨ ក្រោយដឹកនាំក្រុមអស់រយៈពេល ៤ឆ្នាំកន្លះ និងមានបទពិសោធន៏ដឹកនាំបាន ៤៤៥ប្រកួតនៅ Premier League សម្រាប់ក្រុម Blackburn, Manchester City, Fulham, QPR និង Stoke City។

លោក Hughes ធ្លាប់លេងអោយក្រុម Southampton នៅចន្លោះឆ្នាំ ១៩៩៨-២០០០ និងធ្លាប់បានចំណាយពេល ២២ឆ្នាំលេងអោយក្លឹបធំៗនៅអឺរ៉ុបមានដូចជាៈ Man.United, Chelsea និង Barcelona ផងដែរ។

ប្រភព៖ BBC