Neymar បានបង្ហោះវីដេអូឃ្លីបបង្ហាញពីការហ្វឹកហាត់កាយវប្បកម្ម(Gym) ជាមួយនិងស្បែកជើងការពារមុខរបួសកជើងខាងស្តាំដែលទើបនឹងវះកាត់រួចគោលបំណងដើម្បីធ្វើអោយសុខភាពល្អ និងបានធូរស្បើយមុខរបួស។

ខ្សែប្រយុទ្ធឆ្នើមវ័យ ២៦ឆ្នាំរូបនេះមិនបានជួយក្រុម ៣ប្រកួតមកហើយ ពោលគឺបន្ទាប់ពីរងរបួសបាក់កជើង និងប៉ះពាល់ម្រាមជើងទី៥ កាលពីខែមុន ហើយទំនងជាត្រូវអវត្តមានរហូតដល់ខែមេសា ២០១៨ខាងមុខ។
កីឡាករក្រុមជម្រើសជាតិប្រេសុីលរូបនេះមានអារម្មណ៍មិនសប្បាយចិត្តនោះទេ ដែលមិនអាចជួយក្រុម PSG ឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយដណ្តើមពានរង្វាន់​ Champion League ក្រោយត្រូវធ្លាក់ចេញពីការប្រកួតក្រោមថ្វីជើងក្រុមអធិរាជស Real Madrid ។

អតីតខ្សែប្រយុទ្ធក្រុម Barcelona ខិតខំហ្វឹកហាត់ដើម្បីឆាប់ជាបានមកជួយក្រុម PSG និងអ្វីដែលសំខាន់នោះគឺមានកៅអីមួយនៅក្នុងក្រុមជម្រើសជាតិសុាំបាប្រេសុីលដើម្បីចូលរួមក្នុងយុទ្ឌនាការ World Cup ២០១៨ នាខែមិថុនាខាងមុខនេះផងដែរ។

ប្រភព៖ Thesun