កាលពីថ្ងៃច័ន្ទលោក Tite គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលបានបង្ហាញបញ្ជីឈ្មោះកីឡាករដោយគ្មានឈ្មោះ Neymar នោះទេ ដែលបញ្ជីឈ្មោះកីឡាករនេះ គឺត្រៀមសម្រាប់ប្រកួតក្នុងលក្ខណៈមិត្តភាពអន្តរជាតិជាមួយម្ចាស់ផ្ទះ World Cup ២០១៨ រុស្សី និងក្រុមការពារតំណែងជើងឯក World Cup ២០១៤ ក្រុមឥន្រ្ទីយ៏ដែកអាល្លឺម៉ង់ដែល ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២៣ និង ២៧មីនា ដើម្បីសមជើងកំដៅសាច់ដុំមុនព្រឹត្តិការណ៏ World Cup ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១៥ មិថុនាខាងមុខនេះហើយ។

តារាឆ្នើម Neymar ជាតួអង្គសំខាន់របស់ក្រុមម្ចាស់ពានរង្វាន់ World Cup ៥សម័យ បានកំពុងព្យាបាលរបួសរបួស ដែលជាហេតុធ្វើអោយគ្រូបង្គោលលោក Tite ត្រូវបង្ខំចិត្តជ្រើសយកខ្សែប្រយុទ្ធឆ្នើមម្នាក់ទៀតដើម្បីយកមកជំនួស។

កីឡាករ Willain Jose វ័យ ២៦ឆ្នាំ គឺខ្សែប្រយុទ្ធឆ្នើមម្នាក់របស់ក្រុម Real Sociedad នៅក្របខណ្ឌ La Liga ត្រូវបានសហព័ន្ធកោះហៅជាលើកដំបូង និង Talisca ដែលជាកីឡាករកំពុងតែលេចធ្លោពិភពបាល់ទាត់នៅទួរគី ខណៈកីឡាករសំខាន់ដែលអវត្តមានផ្សេងទៀតរួមមានខ្សែការពារស្លាប Alex Sandro របស់ក្រុមស្រ្តីជរា Juventus ក៏ត្រូវគ្រូបង្វឹក Tite បានយកខ្សែការពារ Filipe Luis ពី At. Madrid មកដាក់ជំនួសវិញ និងមានកីឡាករមួយចំនួនទៀតដូចខាងក្រោម៖

កីឡាករដែលមានរបួសនិងមិនបានជាប់ជម្រើសជាតិដូច Neymar កំលុងពេលជំនួបមិត្តភាព ២ប្រកួតខាងលើនេះរួមមាន (Alex Sandro, Danilo, Cassio, Diego, Diego Souza, Guiliano, Jemerson and Neymar)

ជំនួសដោយ៖ Neto, Fagner, Filipe Luis, Pedro Geromel, Rodrigo Caio, Fred, Anderson Talisca and Willian Jose.

កីឡាករដែលនឹងត្រូវមានវត្តមានទាំង២៥រូប:

អ្នកចាំទី: Alssion (Roma), Ederson (Manchester City), Neto (Valencia).

ខ្សែបម្រើ-ការពារ: Dani Alves (PSG), Filipe Luis (Atletico Madrid), Marcelo (Real Madrid), Fagner (Corinthians).

ខ្សែការពារ: Pedro Geromel (Gremio), Marquinhos (PSG), Miranda (Inter Milan), Rodrigo Caio (Sao Paulo), Thiago Silva (PSG).

ខ្សែបម្រើ: Casemiro (Real Madrid), Fernandinho (Manchester City), Fred (Shakhtar), Paulinho (Barcelona), Coutinho (Barcelona), Renato Augusto (Beijing Guoan), Anderson Talisca (Besiktas), Willian (Chelsea).

ខ្សែប្រយុទ្ធ: Douglas Costa (Juventus), Roberto Firmino (Liverpool), Gabriel Jesus (Manchester City), Taison (Shakhtar), Willian Jose (Real Sociedad).

ប្រភព៖ goal