គិតត្រឹមរដូវកាល ២០១៣/១៤ មកទល់ពេលនេះ មានក្លឹបចំនួនបី ដែលតែងមានវត្តមានមិនដាច់ ក្នុងវគ្គ ៨ក្រុម Champions League។ នា ៥រដូវកាលចុងក្រោយ មានក្លឹបចំនួន ៣ ដែលតែងបានឡើងលេងវគ្គ ៨ ក្រុម មិនដែលអាក់ខាន ក្នុងនោះពីរ មកពីអេស្ប៉ាញ និងមួយទៀតមកពីអាល្លឺម៉ង់។ ក្លឹបទាំងនោះរួមមាន Barcelona, Bayern Munich និង Real Madrid ។
ដោយឡែក ក្លឹបអេស្ប៉ាញមួយទៀត គឺ Atletico Madrid គឺជាក្លឹបបន្ទាប់ដែលបានបង្ហាញវត្តមានច្រើនដងក្នុងវគ្គ Quarter Final របស់កម្មវិធី UCL គិតតាំងពី រដូវកាល ២០១៣/១៤។ ក្លឹបបានឡើងដល់វគ្គនេះ ដល់ទៅ ៤រដូវកាលជាប់គ្នា (២០១៣-១៧) ប៉ុន្តែបានធ្លាក់ត្រឹមវគ្គ Group Stage នារដូវកាលនេះ។ បច្ចុប្បន្ន Atletico កំពុងលេងក្នុងកម្មវិធី Europa League។ ក្លឹបយក្សអ៊ីតាលី Juventus (២០១៤-១៥, ២០១៦-១៨)) និង យក្សបារាំង PSG (២០១៣-១៦) បានលេងដល់វគ្គ ៨ក្រុម រហូតដល់ ៣ លើក នា ៥រដូវកាលចុងក្រោយ។
ឯ ក្លឹប៣ ទៀត គឺ Manchester City (២០១៥-១៦ និង ២០១៧-១៨), Borrussia Dortmund (២០១៣/១៤ និង ២០១៦/១៧) និង Monaco (២០១៤-១៥ និង ២០១៦-១៧) វិញស្គាល់ជាតិវគ្គនេះ ចំនួន ២ ដង ក្នុងអំឡុងពេលដូចគ្នា។
ក្រឡេកមើលក្លឹបដែលបានឡើងលេងវគ្គ Quarter Final ចំនួនមួយលើក ក្នុងកម្មវិធីនេះ នា ៥រដូវកាលចុងក្រោយវិញ មានដល់ទៅ ៩ក្លឹប រួមមាន Manchester United, Chelsea (រដូវកាល ២០១៣/១៤), Porto (រដូវកាល ២០១៤/១៥), Benfica, Wolfsburg (រដូវកាល ២០១៥/១៦), Leicester City (រដូវកាល ២០១៦/១៧), Sevilla, Liverpool និង Roma (រដូវកាល ២០១៧/១៨)៕
By: Sabay
Champions League: នា៥ រដូវកាលចុងក្រោយ មានមុខដដែលៗ ៣ ក្លឹបក្នុងវគ្គ ៨ក្រុម
អត្ថបទទាក់ទង