ក្រុមមាន់ខ្នាយមាស Tottenham កំពុងប្រឈមមុខនឹងការបាត់បង់ខ្សែបម្រើ-ស្លាប Son Heung-min រយៈពេលពីររដូវកាលដោយសារតែគាត់ត្រូវបានច្បាប់តម្រូវអោយចំណាយពេលវេលាចូលបម្រើក្នុងជួរកងទ័ពកូរ៉េខាងត្បូង។ កីឡាករវ័យ ២៥ឆ្នាំរូបនេះត្រូវមានភារកិច្ចបំពេញកិច្ចសន្យាយោធារយៈពេល ២១ខែមុនពេលគាត់ឈានដល់វ័យ ២៨ឆ្នាំ ក្រោមច្បាប់របស់កូរ៉េដែលមានន័យថាគាត់នឹងចាប់ផ្តើមនៅខែកក្កដាឆ្នាំ ២០១៩ មានន័យថាគាត់នឹងអវត្តមានពីក្រុមនៅរដូវកាល ២០១៩-២០២០ និង ២០២០-២០២១។

ប៉ុន្តែ Son អាចនឹងត្រូវបានលើកលែងកាតព្វកិច្ចនេះប្រសិនជាអត្តពលិករូបនេះធ្វើបានល្អសម្រាប់ការប្រកួតកីឡាអូឡាំពិក រឺកីឡា Asian Game ប្រសិនជារូបគេអាចសាងស្នាដៃល្អដល់ក្រុមជម្រើសជាតិបាននោះ។

បច្ចុប្បន្ននេះ Son រកបាន ១២គ្រាប់ និង Assist បាន ៤គ្រាប់ហើយនៅក្របខណ្ឌ Premier League និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយក្រុម Tottenham អោយឈរនៅចំណាត់ថ្នាក់ទី៣ កំពូលតារាងនារដូវកាល ២០១៧-២០១៨ នេះ។