ខ្សែបម្រើ Sergio Busquets នឹងត្រូវអវត្តមានសម្រាប់ក្រុមអ្នកមានបុណ្យ FC Barcelona មានរយៈពេល ៣សប្តាហ៏ ក្រោយរងរបួសម្រាមជើងកំលុងពេលប្រកួតឈ្នះក្រុមតោខៀវ Chelsea វគ្គ ១៦ក្រុមចុងក្រោយ ជើងទី២ ការប្រកួតដណ្តើមពានរង្វាន់ទ្វីបអឺរ៉ុប Champions League នៅកីឡាដ្ឋាន Camp Nou ដោយលទ្ធផលសរុបទាំងពីរជើង ៤:១។
កីឡាករជម្រើសជាតិអេស្បាញរូបនេះត្រូវបានសែងចេញបន្ទាប់ពីការប៉ះទង្គិចគ្នាជាមួយខ្សែប្រយុទ្ធ Chelsea កីឡាករ Oliver Giroud ខណៈដែលសេចក្តីថ្លែងការណ៍សន្និដ្ឋានដំបូងពីក្លឹប Barcelona បានប្រាប់ថាៈ របួសរបស់ Basquet គ្រាន់តែជាស្នាមជាំការធ្វើតេស្តបន្ថែមទៀតកាលពីថ្ងៃសុក្រ ប៉ុន្តែក្រុមបានបង្ហាញពីរបួស បាក់ឆ្អឹងជើងទី៥ នៃជើងស្តាំរបស់គាត់កាន់តែធ្ងន់ធ្ងរ។
ក្រុមកំពូលតារាង Barcelona សង្ឃឹមថាខ្សែបម្រើឆ្នើមរូបនេះ និងវិលត្រលប់មកជួយក្រុមវិញ នៅការប្រកួត Champion League ជុំបន្ទាប់ទៀតនាពេលខាងមុខនេះ។
ប្រភព៖ marca
ខ្សែបម្រើ Sergio Busquets របស់ក្រុម FC Barcelona នឹងអវត្តមាន ៣សប្តាហ៏ដោយសាររបួស
អត្ថបទទាក់ទង