ការប្រកួតនៅក្របខណ្ឌ Premier League សម្រាប់សប្តាហ៏ទី៣១ ក្រុមហង្សក្រហម Liverpool ធ្វើបានយ៉ាងល្អ បន្ទាប់ពីបើកទ្វារកីឡាដ្ឋាន Anfield ដោយការយកជ័យជំនះលើក្រុម Watford ក្នុងលទ្ធផល ៥:០។

ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអេហ្សីបកីឡាករ Mohamed Salah បានស៊ុតបញ្ចូលទី ក្រុមភ្ញៀវរវហូតដល់ទៅ ៤គ្រាប់ពោលគឺនៅនាទីទី(៤, ៤៣, ៧៧, ៨៥) ខណៈមិត្តរួមក្រុមខ្សែប្រយុទ្ធ ក្រុមជម្រើសជាតិប្រេស៊ីលកីឡាករ Firmino រកបានគ្រាប់បាល់ ១គ្រាប់ផងដែរនៅនាទីទី៤៩។

បច្ចុប្បន្នក្រុមហង្សក្រហម Liverpool ស្ថិតនៅចំណាត់ថ្នាក់ទី៣ មានគម្លាត ៧ពិន្ទុលើក្រុមតោខៀវ Chelsea ខណៈ Man.United, Man.City និង Chelsea នៅសល់ការ ១ប្រកួតក្នុងដៃរៀងៗខ្លួន។