Liverpool កំពុងប្រឈមមុខនឹងការបាត់បង់តារាឆ្នើម Mohamed Salah ដែលមានថ្លៃខ្លួនខ្ទង់២០០លានផោន។
ប្រភពពី The Sun ឲ្យដឹងថាក្លឹបយក្ស៣មាន Real Madrid, Barcelona និង Paris Saint Germain សុទ្ធតែសម្លឹងឃើញកីឡាករសញ្ជាតិអេហ្ស៊ីប។ Salah រកបាន៣៧គ្រាប់គិតលើគ្រប់កម្មវិធីក្នុងការបង្ហាញខ្លួន៤៣ប្រកួតឲ្យក្លឹបរហស្សនាមថាហង្សក្រហមនៅរដូវកាលនេះ។
ការប៉ុនប៉ងចង់បានខ្សែប្រយុទ្ធវ័យ២៥ឆ្នាំកើតឡើង២ខែក្រោយ Liverpool ទើបបាត់បង់ Philippe Coutinho ទៅលើ Barcelona ក្នុងតម្លៃ១៤៥លានផោនកាលពីខែមករា។
Salah ត្រូវ Liverpool ទិញយកពី Roma ត្រឹម៣៤,៣លានផោនប៉ុណ្ណោះ ហើយរូបគេត្រូវពិភពបាល់ទាត់ប្រដូចទៅនឹង Lionel Messi របស់ Barcelona។ បច្ចុប្បន្នតារាជើងឆ្វេងពាក់លេខ១១នៅ Anfield មានគ្រាប់បាល់នៅលីគលើស Messi ចំនួន៣គ្រាប់៕
Via :news.sabay