Peter Cech ទំនងជានឹងចាកចេញពី Arsenal នៅចុងរដូវកាលនេះដោយសារវ័យចំណាស់ និងធ្លាក់ដៃខ្លាំងមួយរយៈចុងក្រោយ។
អវត្តមានរបស់អ្នកចាំទីសញ្ជាតិឆែកកំពុងកើតមានសំណួរលើកឡើងថាតើ Arsenal នឹងយកនរណាមកជំនួសជាដៃមួយ។ កីឡាករវ័យ៣៥ឆ្នាំត្រូវលោក Arsene Wenger យកពី Chelsea ក្នុងតម្លៃខ្ទង់១០លានផោន កាលពីឆ្នាំ២០១៥ ដោយជួយក្លឹបលើកពាន FA Cup បានម្ដង និង FA Charity Shield បាន២ដង។
យ៉ាងណា Daily Star ឲ្យដឹងថាអ្នកចាត់ការសញ្ជាតិបារាំងសម្លឹងឃើញអ្នកចាំទី៥រូបដើម្បីបំពេញតំណែងទំនេរនៅរដូវកាលក្រោយ។ ៥នាក់នោះមាន Alisson របស់ Roma, Szcezesny របស់ Juventus, Jack Butland របស់ Stoke, Jan Oblak របស់ Atletico Madrid និង Bernd Leno របស់ Leverkusen៕