លោក Gianfranco Zola មានជំនឿថាគ្រូបង្វឹកលោក Antonio Conte គឺនៅតែជាជម្រើសដ៏ល្អបំផុតដើម្បីដឹកនាំក្រុមតោខៀវ Chelsea ខណៈក្រុម និងអ្នកគាំទ្ររំពឹងទុកថាក្រុមតោខៀវអាចផ្លាស់ប្តូរគ្រូបង្វឹកនៅរដូវក្តៅនេះ មួយឆ្នាំមុនពេលបញ្ចប់កិច្ចសន្យារបស់គាត់អស់សុពលភាព។ លោក Conte បានដឹកនាំក្រុមតោខៀវ Chelsea លើកពានក្របខ័ណ្ឌ Premier League សម្រាប់រដូវកាលដំបូង(២០១៦-២០១៧) របស់ខ្លួននៅកីឡាដ្ឋាន Stamford Bridge ប៉ុន្តែសម្រាប់រដូវកាល ២០១៧-២០១៨ ការដឹកនាំ របស់អតីតគ្រូបង្វឹក និងជាកីឡាករ Juventus រូបនេះ ហាក់ជួបឧបសគ្គ និងផលវិបាកមួយចំនួន ។

ប៉ុន្តែអតីតខ្សែបម្រើ-ប្រយុទ្ធ ក្រុមតោខៀវ Zola ជឿជាក់ថា Conte នៅតែជាអ្នកចាត់ការល្អបំផុតដើម្បីដឹកនាំក្លឹបនាពេលបច្ចុប្បន្ន និងអនាគត។ អតីតគ្រូបង្វឹកក្រុម West Ham សញ្ជាតិអ៊ីតាលី Zola បានប្រាប់ BBC ថាៈ គាត់គឺជាអ្នកឈ្នះហើយតែងតែដូចនោះតាំងពីគាត់ជាអ្នកលេង។ គាត់ចង់អោយក្រុមទទួលជោគជ័យនៅអ្វីដែលគាត់បានចូលមកត្រួសត្រាយផ្លូវសម្រាប់ក្រុម និងកីឡាករ ប៉ុន្តែពេលខ្លះ គាត់មិនអាចលាក់ការខកចិត្តរបស់គាត់បានទេ។ ខ្ញុំនៅតែយល់ថាគាត់គឺជាអ្នកចាត់ការទូទៅល្អបំផុតសម្រាប់ Chelsea និងជាគ្រូបង្វឹកដ៏ល្អដូច្នេះខ្ញុំសង្ឃឹមថាគាត់នឹងស្នាក់នៅទីនេះ។ មានបញ្ហាមួយចំនួនបានកើតឡើង ប៉ុន្តែសង្ឃឹមថាពួកគេនឹងដោះស្រាយបញ្ហាទាំងនោះបាន។

Chelsea ត្រូវបានសារពត៌មានចុះផ្សាយក្នុងជម្រើសនាំយកគ្រូបង្វឹកផ្សេងទៀតមកដឹកនាំក្រុម មានដូចជាៈ ១.អតីតគ្រូបង្វឹករបស់ក្លឹប Barcelona លោក Luis Enrique, ២.អតីតគ្រូបង្វឹកក្រុម Bayern Munich និង Real Madrid, ៣.លោក Carlo Ancelotti, ៤.អតីតគ្រូបង្វឹកក្រុម Borussia Dortmund លោក Thomas Tuchel, ៥.អតីតគ្រូបង្វឹកក្រុម Liverpool​បច្ចុប្បន្នកំពុងដឹកនាំក្រុម Celtic លោក Brendan Rodgers, ៦.លោក Marco Silva, ៧. គ្រូបង្វឹកក្រុម Juventus លោក Max Allegri និងគ្រូបង្វឹក Napoli លោក Maurizio Sarri ក៏ត្រូវបានទាក់ទងដើម្បីមកដឹកនាំក្រុមជមនួសលោក Conte ផងដែរ ។

ប្រភព៖ metro