ក្រោយ​ក្លឹប West Ham ចាញ់​ ៤ លើកក្នុង ៥ ប្រកួត​ចុង​ក្រោយ ខ្សែ​ប្រយុទ្ធ​សណ្ជាតិអូទ្រីស Marko Anautovic បានព្រលយពាក្យក្នុងចិត្តថា ត្រូវ​ការការលើកទឹកចិត្តពីអ្នកគាំទ្រ។

Anautovic បាន​និយាយ​ថា៖ “យើង​ត្រូវ​ការ អ្នក​គាំទ្រ​ណាស់​ក្នុង​ពេល​នេះ ពី​ព្រោះ​ក្នុង​បាល់ទាត់ បើ​សិន​ជា​គ្មាន​ការ​គាំទ្រ​ទេ ពួក​យើង​ក៏​គ្មាន​តម្លៃ​អ្វី​ទៀត​ដែរ”។

ក្រឡេកទៅមើល ៥ ប្រកួត​ចុង​ក្រោយ ក្លឹប​ញញួរ West Ham ស្គាល់​ពាក្យថាឈ្នះ​តែ ១ ប្រកួត​ប៉ុណ្ណោះ ក្រៅ​ពី​ហ្នឹង​គឺ​ចាញ់​ទាំង​អស់ ហើយ​របូត​យ៉ាង​តិច ៣ គ្រាប់។

West Ham ធ្លាក់​ទម្រង់​ខ្លាំង​នា​រដូវ​កាល​នេះ។ ក្នុង​ចំណោម ៣០ ប្រកួតក្នុងលីគ ដែល​បាន​លេង​រហូត​មក​ទល់​ពេល​នេះ ក្លឹប​ស្គាល់​ជាតិ​ឈ្នះ​តែ ៧ លើក​ប៉ុណ្ណោះ ខណៈ​ចាញ់​ដល់​ទៅ ១៤ លើក ហើយ​ស្មើ ៩ លើក។ បច្ចុប្បន្ន​ក្លឹប​កំពុង​ឈរ​លេខ ១៧ មាន ៣០​ពិន្ទុ៕
By: Sabay