អតីតខ្សែប្រយុទ្ធឆ្នើម Ronaldo ក្នុងថ្ងៃនេះ បានលើកឡើងថា ខ្លួនលេងម៉ូដសក់ កោរទាំងអស់ ហើយទុកផ្នែកខាងមុខបន្តិច កាលពីពេល World Cup ឆ្នាំ ២០០២ គឺដើម្បីបង្វែរចំណាប់អារម្មណ៍ប្រព័ន្ធផ្សព្វផ្សាយ។
Ronaldo បានថ្លែងថា៖ “នៅមុនពេល World Cup កាលនោះ ខ្ញុំមានរបួសជើង ហើយគ្រប់គ្នា (ប្រព័ន្ធផ្សព្វផ្សាយ) សុទ្ធតែនិយាយពីរឿងហ្នឹង។ ដូច្នេះហើយបានជា ខ្ញុំបានលេងម៉ូដសក់ទុកពីមុខបែបនេះ។ អ៊ីចឹងហើយ ពេលគេឃើញម៉ូដសក់ចម្លែកបែបនេះ គេឈប់និយាយរឿងរបួស ហើយបែរចំណាប់អារម្មណ៍មកម៉ូដសក់វិញ”។
វីរបុរសបាល់ទាត់រូបនេះ បានគូសបញ្ជាក់ទៀតថា ការណ៍ដែលប្រព័ន្ធផ្សព្វផ្សាយដូរការចាប់អារម្មណ៍បែបនេះ ធ្វើឲ្យខ្លួនងាយស្រួល ហើយមិនសូវមានសម្ពាធក្នុងការហ្វឹកហាត់ ដើម្បីឆាប់ជាពីរបួស។ ទោះជាយ៉ាងណា អតីតកីឡាករឆ្នើម បានសារភាពថា ខ្លួនមិនមានមោទនភាពនឹងម៉ូដសក់នេះទេ។
សូមបញ្ជាក់ផងដែរ ទោះបីទើបតែជាពីរបួស អតីតខ្សែប្រយុទ្ធ Ronaldo បានបង្ហាញទម្រង់លេងបានយ៉ាងល្អ កាលពី World Cup ២០០២។ កាលនោះ វីរបុរសបាល់ទាត់រូបនេះ ស៊ុតចូល ៨ គ្រាប់ (ក្នុងនោះ ២គ្រាប់ក្នុងវគ្គផ្ដាច់ព្រ័ត្រ) ជួយប្រេស៊ីលធ្វើបានសម្រេចក្នុងការលើកពានលើកទី ៥របស់ខ្លួន៕
Via: Sabay
អតីតខ្សែប្រយុទ្ធឆ្នើម Ronaldo ប្រេស៊ីលបង្ហើបពីមូលហេតុកាត់សក់ម៉ូដនេះកាលពីឆ្នាំ២០០២
អត្ថបទទាក់ទង