លោក Pep Guardiola កំពុងតែស្ថិតក្នុងលក្ខណៈប្រុងជើងការ ខណៈដែលគ្រូបង្វឹករូបនេះ នឹងត្រូវប្រជែងជាមួយនឹងក្លិប Manchester United ដើម្បីទិញខ្សែការពារដ៏ឆ្នើម Jerome Boateng ក្នុងតម្លៃខ្លួន ៥០លានផោន (ស្មើនឹង៦១,៧លានដុល្លារអាមេរិក)។
ខ្សែការពារកណ្តាលរបស់ក្លិប Bayern Munich រូបនេះ បានចាកចេញពីក្លិប Man City កាលពីរយៈពេល ៧ឆ្នាំមុន ប៉ុន្តែ អាចនឹងត្រូវដាក់លក់នៅរដូវក្តៅខាងមុខនេះ។ លោក Guardiola គឺជាអ្នកគាំទ្រម្នាក់របស់ខ្សែការពារវ័យ ២៩ឆ្នាំរូបនេះ ក្រោយពីលោកធ្លាប់បានធ្វើការជាមួយនឹងរូបគេក្នុងពេលលោកដឹកនាំក្លិប Bayern នៅកីឡដ្ឋាន Allianz Arena។ សមាជិកដែលធ្លាប់ឈ្នះពាន World Cup ជាមួយនឹងក្រុមជម្រើសជាតិអាល្លឺម៉ង់រូបនេះ នឹងជួយពង្រឹងតំបន់ការពាររបស់ក្រុម Man City បើទោះបីក្រុមរបស់លោក Guardiola កំពុងតែនាំមុខដាច់លើតារាងក្របខ័ណ្ឌ Premier League ក៏ដោយ។
Man United ក៏ចាប់អារម្មណ៍ទៅលើ Boateng ផងដែរ ខណៈដែលពួកគេសម្លឹងរកការពង្រឹងតំបន់ការពារនៅរដូវក្តៅខាងមុខនេះ។ ប៉ុន្តែ លោក Guardiola នឹងមានឱកាសធំជាងក្នុងការនាំយករូបគេ ក្រោយពីលោកបានឈ្នះពានក្របខ័ណ្ឌ Bundesliga ៣លើកជាមួយនឹងខ្សែការពាររូបនេះ នៅចន្លោះឆ្នាំ២០១៤ និង២០១៦។ រូបគេក៏អាចលេងនៅក្នុងខ្សែការពារស្លាបស្តាំផងដែរ ប៉ុន្តែ តំបន់ការពារកណ្តាល ធ្វើឲ្យរូបគេក្លាយជាខ្សែការពារម្នាក់ ក្នុងចំណោមខ្សែការពារដ៏ឆ្នើមបំផុតម្នាក់នៅអឺរ៉ុប៕
ប្រភព៖ TheSun
ខ្សែការពារដ៏ឆ្នើម Jerome Boateng ត្រូវក្រុម Man United និង Man City ប្រជែងគ្នាទិញពីក្លិប Bayern ក្នុងតម្លៃខ្លួន ៥០លានផោន
អត្ថបទទាក់ទង