Oprah Winfrey ពិធីការិនីទូរទស្សន៏ដ៏ល្បីល្បាញ និងមានឥទ្ធិពលបំផុតរបស់អាមេរិកបានផ្តល់សារមួយ ដល់កំពូលខ្សែប្រយុទ្ធលំដាប់ថ្នាក់ពិភពលោក កីឡាករសញ្ជាតិអាហ្សង់ទីន Lionel Messi មុនព្រឹត្តិការណ៏ធំបំផុត ក្នុងប្រវត្តិសាស្រ្ត ដែលតែងតែប្រារព្ធឡើងរៀងរាល់ ៤ឆ្នាំម្តងនោះគឺ World Cup ២០១៨ នៅប្រទេសរុស្សីនារដូវក្តៅ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។
នៅក្នុងកម្មវិធីជជែកកំសាន្តជាមួយនិងសិល្បៈការីនី ២រូបផ្សេងទៀតនោះគឺនាង Barbie Simmons និង Reese Witherspoon តារាទូរទស្សន៏ និងជាតារាភាពយន្ដដ៏មានប្រជាប្រិយភាព Oprah Winfrey បានផ្តល់សារមួយដល់ Lionel Messi ថាៈ “Messi នេះគឺជាសារមួយសម្រាប់អ្នក ហើយវាគឺជាអ្វីដែលអ្នកគួរតែដឹង។ ក្នុងព្រឹត្តិការណ៏ដ៏ធំខាងមុខនេះ អ្នកត្រូវតែមុជអោយជ្រៅដើម្បីរកភាពខ្លាំងរបស់ខ្លួនអ្នក ដើម្បីបង្ហាញវាចេញមក ហើយអ្នកត្រូវតែដើរតួនាទីជាអ្នកចម្បាំង“។
ភ្ញៀវកិត្តិយស នាង Witherspoon ដែលបានបង្ហាញវត្តមានក្នុងកម្មវិធីនេះ ក៏បានផ្ញើសារលើកទឹកចិត្តដល់ Messi ផងដែរថា : Leo Messi គឺជានិមិត្តរូប(Idol)សម្រាប់កូនប្រុសរបស់ខ្ញុំ ហើយពួកគាត់មានអាវទាំងអស់សុទ្ធតែជាឈ្មោះរបស់ Messi។
Messi ធ្វើបានល្អបំផុតដោយជួយក្រុមជម្រើសជាតិអាហ្សង់ទីននា ព្រឹត្តការណ៏ World Cup ២០១៤ បន្ទាប់ពីពួកគេបានផ្តួលក្រុមជម្រើសជាតិបែលហ្ស៊ិក និងហូឡង់ដើម្បីឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែបានជួបរឿងខកចិត្តនៅម៉ោងបន្ថែមដោយរងបរាជ័យក្រោមថ្វីជើងក្រុមឥន្រ្តីយ៏ដែកអាឡឺម៉ង់ និងទទួលបានជើងឯករងនៅក្រុង Rio de Janeiro ខណៈប្រទេសប្រេស៊ីលដើរតួនាទីជាម្ចាស់ផ្ទះរៀបចំការប្រកួតនាពេលនោះ។
ប្រភព៖ sport-english