Alexis Sanchez បាននិយាយចេញពីមាត់ផ្ទាល់ថា គេបានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីសម្របជីវិតនៅ Manchester United ថែមទាំងមិនចង់ចូលរួមជម្រើសជាតិឈីលីទៀត ដើម្បីដោះស្រាយបញ្ហាក្នុងក្លឹប។
បុគ្គលិកក្នុងក្លឹបបិសាចក្រហមមើលឃើញថា Sanchez ហាក់មានអារម្មណ៍មិនសូវល្អសោះ ក្រោយផ្លាស់ពី Arsenal កាលពីខែ មករា ហើយពួកគេខ្លាចកីឡាករវ័យ២៩ឆ្នាំរូបនេះមានបញ្ហាមិនអាចសម្របខ្លួនដូច Angel Di Maria កាលពីអតីតកាល។
លោក Jose Mourinho បាននិយាយថា United មិនទាន់ឃើញទម្រង់លេចធ្លោរបស់ Sanchez នៅឡើយទេ ខណៈកីឡាករខ្លួនឯងផ្ទាល់បកស្រាយថា ការផ្លាស់ប្ដូរក្លឹបកាលពីខែ មករាគឺជាហេតុផលដែលធ្វើឲ្យគេធ្លាក់កម្រិតនៃការលេង។ “ដូចអ្វីដែលខ្ញុំកំពុងខិតខំ ខ្ញុំសង្ឃឹមថាអ្វីៗនឹងប្រសើរឡើងវិញ។ ការផ្លាស់ក្លឹបគឺជាអ្វីដែលវារហ័សពេក។ វាគឺជាលើកដំបូង ខ្ញុំបានប្ដូរក្លឹបនៅខែ មករា ប៉ុន្តែមានរឿងជាច្រើនបានកើតឡើងក្នុងជីវិតរបស់ខ្ញុំ នោះហើយជាផលវិបាក”។ សម្ដី Sanchez និយាយក្នុងទីក្រុង Stockholm ត្រៀមជួយ ឈីលីប៉ះស៊ុយអែត។
កីឡាមានតម្លៃនឿយហត់៦០ម៉ឺនផោនក្នុងមួយសប្ដាហ៍បានបន្ថែថា គេបានសុំគ្រូឈីលីថ្មីលោក Reinaldo Rueda មិនទៅលេងជម្រើសជាតិ ព្រោះចង់នៅអង់គ្លេសដើម្បីដោះស្រាយបញ្ហាក្នុងក្លឹប ប៉ុន្តែក៏សម្រេចមកលេងវិញ ក្រោយជជែកជាមួយមិត្តរួមជាតិ Claudio Bravo។
គ្រូឈីលីថ្មីលោក Reinaldo Rueda
ចាប់តាំងផ្លាស់ពីកាំភ្លើងធំ Sanchez ទើបតែរកបាន១គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន១០ប្រកួត។ នៅថ្ងៃសៅរ៍នេះគេត្រូវជួយ ឈីលីប៉ះ ស៊ុយអែត មុនពេលជួបដាណឺម៉ាកនៅថ្ងៃអង្គារក្រោយ៕
កីឡាករ Sanchez បង្ហាញអារម្មណ៍លំបាករបស់ខ្លួននៅ Man Utd រហូតមិនចង់ជួយជម្រើសជាតិ
អត្ថបទទាក់ទង