ខ្សែបម្រើ Paul Pogba របស់ក្លឹប Manchester United បាននិយាយប្រាប់អោយដឹងថា ជារឿងដ៏រីករាយណាស់ជាទីបំផុតបានលេងរួមក្រុមជាមួយកីឡាករលំដាប់ថ្នាក់ពិភពលោក Neymar នាពេលណាមួយនោះ។ តារាបាល់ទាត់ប្រេស៊ីល Neymar វ័យ២៥ឆ្នាំរូបនេះបានផ្ទេរពី Barcelona ទៅលេងនៅក្លឹប Paris St Germain កាលពីរដូវក្តៅក្នុងតម្លៃ 200 លានផោន។

ទោះបីជាយ៉ាងណាក៏ដោយពេលថ្មីៗនេះមានលើកឡើង និង ការពិភាក្សាអំពីការចង់បាន Neymar ត្រលប់ទៅលេងនៅក្រុម Real Madrid វិញ ។ ខ្សែប្រយុទ្ធកំពុងព្យាបាលរបួសក៏ជើង Neymar ក៏ធ្លាប់និយាយប្រាប់ផងដែរថាៈខ្ញុំចង់លេងជាមួយ Pogba នៅក្រុមBarcelona កំលុងពេលកីឡាករក្រុមជម្រើសជាតិបារាំងរូបនេះកំពុងលេងអោយ្រុម Juventus នៅឆ្នាំ ២០១៦ ។

មកដល់ពេលនេះ Pogba បានឆ្លើយតបនឹងអារម្មណ៍នេះថាៈ តើ Neymar និយាយថាគាត់ចង់លេងជាមួយខ្ញុំនៅថ្ងៃអនាគតដែរឬទេ?សម្រាប់ខ្ញុំវាជាមោទនភាពដ៏អស្ចារ្យមួយដែលជាសេចក្តីរីករាយ។

ក្នុងអំឡុងពេលសម្ភាសន៏កីឡាករក្រុម Manchester Unitedរូបនេះ ក៏បានសរសើរកីឡាករ Lionel Messi និងអតីតមិត្តរួមក្រុមរបស់គាត់នៅក្លឹប Juventus កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala ផងដែរ។

Pogba បានបន្ថែមអោយដឹងថា: « Paulo គឺជាកីឡាករដែលមានសមត្ថភាពនិង ជាកីឡាករលំដាប់ថ្នាក់ពិភពលោកដែលមានឥទ្ធិពលម្នាក់: ខ្ញុំប្រាកដថាគាត់នឹងកាន់តែលេងបានល្អនិងរឹងមាំក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។