ក្រុមតោខៀវ Chelsea បានត្រៀមផ្តល់សំណើរនូវទឹកប្រាក់ចំនួន ៦៣លានអឺរ៉ូសម្រាប់ខ្សែប្រយុទ្ធ របស់ក្រុម Inter Milan ដើម្បីនាំយករូបគេមកលេងនៅក្របខ័ណ្ឌ Premier League ដោយចាប់ដៃគូជាមួយខ្សែប្រយុទ្ធអេស្បាញ Álvaro Morata បន្ទាប់ពីអតីតខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid រូបនេះបានផ្ទេរទៅកាន់ Stamford Bridge កាលពីរដូវក្តៅមុន ។
យោងៈអ្នកសារព័ត៌មានជនជាតិអ៊ីតាលីលោក Fernando Czyz បាននិយាយថាៈភរិយានិងភ្នាក់ងាររបស់ Icardi គឺលោក Wanda Nara បានទទួលរួចរាល់ហើយអំពីការផ្តល់ជូនសម្រាប់កីឡាករប្រធានក្រុមរូបនេះ ដើម្បីធ្វើការ ពិចារណាមុនពេលទីផ្សារដោះដូរកីឡាករនៅរដូវក្តៅខាងមុខបើកដំណើរការ។
Icardi កីឡាករខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីនវ័យ២៥ឆ្នាំរូបនេះ កំពុងស្ថិតនៅលើរ៉ាដាចង់បានពី ក្លឹបកំពូលៗនៅអឺរ៉ុបជាច្រើនរួមទាំង Real Madrid ផងដែរ។ អតីតកីឡាករក្រុម Sampdoria ធ្លាប់បានបញ្ជាក់នៅ ក្នុងបទសម្ភាសន៍ថ្មីៗនេះថា រូបគេចង់លេងនៅក្របខណ្ឌកំពូលអ៊ីតាលី Serie A រហូតដល់វ័យ 30 ឆ្នាំឯណោះ។
ខ្សែប្រយុទ្ធ Mauro Icardi ត្រូវបានក្រុម Chelsea ត្រៀមដាក់សំណើរដេញថ្លៃក្នុងតម្លៃ ៦៣លានយូរ៉ូ
អត្ថបទទាក់ទង