អតីតកីឡាករបាល់ទាត់ប្រេស៊ីល Ronaldo ដែលឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក ២សម័យកាលបាននិយាយថាក្រុមជើងឯក World Cup ៥សម័យរបស់ប្រទេសខ្លួនគឺប្រេស៊ីល និងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងដ៏ស្វិតស្វាញប្រសិនបើពួកគេចង់ឈ្នះព្រឹត្តការណ៏ប្រវត្តិសាស្រ្តដែលប្រារព្ធរៀងរាល់ ៤ឆ្នាំម្តង ខណៈការប្រកួតកាន់តែខិតជិតចូលមកដល់នាខែមិថុនា ក្នុងនាមប្រទេសរុស្ស៊ីធ្វើជាម្ចាស់ផ្ទះ។

វីរបុរស និងជាអតីតខ្សែប្រយុទ្ធដ៏ល្បីល្បាញរបស់ក្រុមរហ្សនាមស៊ាំបារូបនេះមានជំនឿថាប្រេស៊ីលនៅតែឪកាសលើកពានលើកទី៦ក្នុងប្រវត្តិសាស្រ្ត នាទីក្រុងម៉ូស្គូ។ Ronaldo បានប្រាប់ Omnisport បន្តថា: ខ្ញុំគិតថា ប្រទេសអាល្លឺម៉ង់ នៅតែខ្លាំង ហើយអេស្ប៉ាញក៏ល្អផងដែរ ព្រមជាមួយ អង់គ្លេស,បារាំង,អាហ្សង់ទីន (ដែលមាន កំពូលកីឡាករឆ្នើមLionel Messi )ពួកគេជាក្រុមដ៏ល្អនិងពិបាកក្នុងការយកឈ្នះជាមួយដំណើរឆ្ពោះទៅការលើកពានប៉ុន្តែយើងនឹងឃើញការប្រកួត World Cup ដ៏ស្រស់ស្អាតហើយសង្ឃឹមថាប្រេស៊ីលអាចឈ្នះ ម្តងទៀត។ Neymar ទទួលរងរបួសគឺជាបញ្ហាដ៏ធំមួយសម្រាប់យើងប៉ុន្តែខ្ញុំគិតថាគាត់នឹងបានធូរស្បើយឡើងវិញឆាប់ៗនេះហើយមានវត្តមានសម្រាប់ការប្រកួត World Cup ។

Ronaldo អតីតខ្សែប្រយុទ្ធក្រុម Barcealona, Inter Milan, Real Madrid ធ្លាប់ឈ្នះការប្រកួត World Cup ក្នុងឆ្នាំ ១៩៩៤ ក្នុងនាមសហរដ្ឋអាមេរិកជាម្ចាស់ផ្ទះ និងនៅឆ្នាំ២០០២ ប្រទេសកូរ៉េ និង ជប៉ុន ធ្វើជា ម្ចាស់ផ្ទះមានជំនឿជឿជាក់ថាប្រេស៊ីលអាចឈ្នះការប្រកួតនេះជាលើកដំបូង ចាប់តាំងពីជ័យជំនះលើកពានចុងក្រោយបំផុតលើកទី៥នៅប្រទេសជប៉ុនកាលពី ១៦ ឆ្នាំមុន។

ប្រភព៖ Metro