ក្រុមអ្នកជំនាញបានធ្វើការតឿនរំឭកថា ព្រឹត្តិការណ៍ World Cup មិនទាន់ស៊ាំទៅនឹងការគំរាមទាក់ទងនឹងការកំណត់លទ្ធផលទុកជាមុនឡើយ ខណៈដែលប្រព័ន្ធត្រួតពិនិត្យផ្សេងៗ ត្រូវបានដាក់ដើម្បីកំណត់សកម្មភាពដ៏គួរឲ្យសង្ស័យ អំឡុងពេលយុទ្ធនាការនេះក្នុងប្រទេសរុស្ស៊ី។
លោក Jake Marsh ប្រធានផ្នែកនៃសេចក្តីសុចរឹតនៅឯក្រុមបណ្តាញព័ត៌មានឌីជីថល Perform ដែលផ្តតង់ផ្គង់វីដេអូកីឡាផ្សាយផ្ទាល់ទៅកាន់ក្រុមហ៊ុនទទួលការភ្នាល់ បានបញ្ជាក់ថា វាមិនទាន់មានកន្លែងដ៏គួរឲ្យពេញចេញឡើយ បើទោះបីមានធម្មជាតិពិភពលោកនៃព្រឹត្តិការណ៍នេះក៏ដោយ។ លោកបានបញ្ជាក់ថា កត្តាជាច្រើនដូចជាមោទនភាពជាតិ និងការចាប់អារម្មណ៍ខ្លាំង មិនមែនមានន័យថា ព្រឹត្តិការណ៍ World Cup មិនស្ថិតក្នុងគោលដៅនៃការកំណត់លទ្ធផលទុកជាមុនឡើយ បើទោះបីកីឡាករសុទ្ធសឹងទទួលបានចំណូលខ្ពស់ក៏ដោយ។
លោក Marsh ដែលបាននិយាយក្នុងសន្និសីទសារព័ត៌មាន Betting on Football នៅកីឡដ្ឋាន Stamford Bridge របស់ក្លិប Chelsea កាលពីថ្ងៃពុធថា៖ «យើងមានការប្រកួតជម្រុះ World Cup ជាច្រើន ដែលត្រូវបានគេបង្ហាញឲ្យឃើញបានកំណត់លទ្ធផលទុកជាមុន។ ហេតុនេះ រឿងអ្វីដែលពួកគេមិនចូលក្នុងព្រឹត្តិការណ៍ធំ?»។ លោក Marsh បានបន្ថែមទៀតថា៖ «យើងបានត្រួតពិនិត្យទៅលើការប្រកួតមិត្តភាព កាលពីឆ្នាំមុន រវាងក្រុមជម្រើសជាតិ២ ក្រុមមួយក្នុងចំណោមនោះមិនអាចមានលទ្ធភាពក្នុងការចំណាយទៅលើថ្លៃសណ្ឋាគាររបស់ពួកគេ និងប្រហែលជាមិនអាចចូលរួមក្នុងព្រឹត្តិការណ៍ World Cup បានឡើយ។ ហេតុនេះ ភាពទន់ខ្សោយនោះហើយដែល FIFA គួរតែធ្វើការត្រួតពិនិត្យ»៕
ប្រភព៖ Channel News Asia
អ្នកជំនាញភ្នាល់៖ World Cup ស្ថិតក្នុងការហានិភ័យនៃការកំណត់លទ្ធផលទុកជាមុន
អត្ថបទទាក់ទង