ខាងក្រោមនេះ ជាខ្សែប្រយុទ្ធ ៣ រូបដែលសហការគ្នាបានល្អ និង ជួយក្រុម ឬ ប្រទេសខ្លួនលើកពាននានា។ សូមតាមដានលម្អិតរាប់ពី ធំទៅតូច (ល្អបំផុត)។

7-Bale, Benzema, Ronaldo (2013-14):

រដូវកាល ២០១៣-២០១៤ ជារដូវកាលអស្ចារ្យសម្រាប់ ពួកគេទាំងបី ដែលត្រូវគ្នា ដែលពួកគេជួយឲ្យ Real Madrid ឈ្នះពាន Champions League ។ ពួកគេត្រូវគេចាត់ទុកថា ជាខ្សែប្រយុទ្ធ ៣ រូបគ្រោះថ្នាក់ក្នុងលោក។

6-Gotze, Reus, Lewandowski (2012-13):

Dortmund ធ្វើបានល្អក្រោមការបង្វឹករបស់លោក Jurgen Klopp។ Gotze, Reus និង Lewandowski បានដើរតួសំខាន់ក្នុងការជួយក្រុម។ យ៉ាងណាក្ដី Dortmund បានត្រឹមជើងឯករង Bundesliga និង Champions League នារដូវកាលនោះ។

5-Crespo, Kaka and Shevchenko (2004-05):

ខ្សែប្រយុទ្ធ Crespo និង Shevchenko លេងយ៉ាងល្អនៅតំបន់ប្រយុទ្ធ ខណៈ Kaka ជាខ្សែបម្រើប្រយុទ្ធដ៏ល្អក្នុងលោក។ យ៉ាងណាក្ដី ពួកគេ មិនអាចជួយក្រុម ឈ្នះ Champions League ទេ ក្រោយចាញ់ Liverpool។

4-Rooney, Ronaldo, Tevez (2007-08):

Rooney, Ronaldo និង Tevez លេងយ៉ាងល្អឲ្យ Manchester United។ ពួកគេជាអ្នកយល់ចិត្តនៅតំបន់ប្រយុទ្ធដោយជួយឲ្យបិសាចក្រហម ឈ្នះ Premier League និង Champions League នារដូវកាល 2007-08 ក្រោមការបង្វឹករបស់លោក Sir Alex។

3-Henry, Pires, Bergkamp (2003-04):
Pires, Henry និង Bergkamp ចាប់ដៃគូគ្នាយ៉ាងល្អពីកណ្ដាលដល់ប្រយុទ្ធ។ Henry និង Bergkamp រកបានច្រើនគ្រាប់ និង Assist បានច្រើនដូចគ្នា ក្រោមការបង្វឹករបស់ Arsene Wenger។

2-Rivaldo, Ronaldo and Ronaldinho (2002):
ពួកលេងល្អណាស់នៅតំបន់លើ ដែលជួយឲ្យ ប្រេស៊ីល ឈ្នហ World Cup 2002 នៅកូរ៉េ និងជប៉ុន។. Ronaldo រកបានពីរគ្រាប់នៅវគ្គផ្ដាច់ព្រ័ត្រ។ចំណែក Rivaldo និង Ronaldinho ប្រើក្បាច់ញាក់ដាក់គូបដិបក្ខយ៉ាងល្អ។ ពួកគេរកបាន ១៥ គ្រាប់ពេល ឈ្នះ World Cup ក្រោមការបង្វឹករបស់លោក Felipe Scolari។

1-Messi, Suarez ,Neymar (2015-16):

ពិភពលោកកក្រើកអស់ហើយ ចំពោះភាពភ្ញាក់ផ្អើលនៃការលេងរបស់ MSN។ Messi តែងតែបង្កើតរឿងភ្ញាក់ផ្អើល ក្នុងការរកគ្រាប់បាល់ និងរកបានច្រើនគ្រាប់ក្នុង មួយរដូវកាលៗ។ រដូវកាលនោះពួកគេឈ្នះពាន La Liga, Copa Del Rey, FIFA Club World Cup, និង UEFA Super Cup។ តែធ្លាក់ Champions League នាវគ្គ ៨ ក្រុមចុងក្រោយ។

Via: sportrefresh