ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​បាន​វាយ​បក​យក​ឈ្នះ​ជម្រើស​ជាតិ​អេហ្ស៊ីប​ដោយ​លទ្ធផល​ ២​ទល់​នឹង​១​ ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តជាតិ​កម្ដៅ​សាច់​ដុំ។

ជំនួប​លើ​ទឹកដី​ស្វីស​ ក្នុង​ទីក្រុង​ Zurich ក្រុម​ជើង​ខ្លាំង​មក​ពី​អាហ្វ្រិក​មាន​ឱកាស​នាំ​មុខ​១​គ្រាប់​មុន​នៅ​នាទី​ ៥៦​ជា​ការ​ស៊ុត​បញ្ចូល​ទី​របស់​ខ្សែ​ប្រយុទ្ធ​ស្លាប​កំពុង​ឡើង​ជើង​ Mohamed Salah។ យ៉ាង​ណា​នៅ​ម៉ោង​បន្ថែម​៤​នាទី​ ព័រទុយហ្គាល់​បាន​វាយ​បក​២​គ្រាប់​យក​ឈ្នះ​វិញ​សឹង​មិន​គួរ​ឲ្យ​ជឿ។

ទាំង​២​គ្រាប់​របស់​ក្រុម​ជើង​ឯក​ទ្វីប​អឺរ៉ុប​រក​បាន​ដោយ​ Cristiano Ronaldo ទាំង​អស់​នៅ​នាទី​៩០+២ និង​៩០+៤។ តារា​ឆ្នើម​វ័យ​៣៣​ឆ្នាំ​ស៊ុត​បញ្ចូល​ទៅ​១៩​គ្រាប់​នៅ​៩​ប្រកួត​ចុង​ក្រោយ​ទាំង​នៅ​ក្លឹប​ និង​ក្រុម​ជម្រើស​ជាតិ។​

ប្រកួត​បន្ទាប់​របស់​ព័រទុយហ្គាល់​គឺ​ត្រូវ​តទល់​ជាមួយ​ ហូឡង់​ ដែល​ទើប​ចាញ់​អង់គ្លេស​កាល​ពី​យប់​មិញ​ ស្រប​ពេល​អេហ្ស៊ីប​ប៉ះ​ជាមួយ​ក្រិក៕

សូមរីករាយទស្សនាវិដេអូខាងក្រោមនេះ:

Via: Sabay