គ្រូបង្គោលជម្រើសជាតិប្រេស៊ីល Tite បានថ្លែងថា របួសរបស់ Neymar គឺគ្មានអ្នកណាអាចជំនួសបានទេ ជាពិសេសពេលជួប រុស្សី ម៉ោង ១១ យប់នេះ នៅកីឡដ្ឋាន Luzhniki Stadium។ នេះបើតាមការចុះផ្សាយរបស់ Fox Sports Asia។
យ៉ាងណាក្ដី ខ្សែបម្រើ Juventus ,Douglas Costa អាចនឹងចូលលេងតំបន់ របស់ Neymar ស្ថិតក្នុងជម្រើសដំបូង ប៉ុន្តែ លោក Tite ជឿជាក់មិនដូច Neymar នោះឡើយ។ “Neymar សំខាន់ណាស់សម្រាប់ពួកយើ ហើយ គ្មានអ្នកណាជំនួសបានទេ។ Douglas Costa ក៏មិនអាចបំពេញតួនាទីរបស់គេបានល្អដែរ ព្រោះ Douglas Costa គឺ ជា Costa។” Tite ថ្លែងប្រាប់បែបនេះ។
លោកបញ្ជាក់បែបនេះទៀត គ្រប់គ្នាសុទ្ធតែលេងល្អ ដូច្នេះលោកលំបាកណាស់ក្នុងការជម្រើសរើស ចូលបញ្ជីចុងក្រោយនៅ World Cup ប៉ុន្តែលោកព្យាផ្ដល់ឱកាសដល់កីឡាករគ្រប់រូប។
Neymar ដែលចូលរួម PSG ពី Barcelona នារដូវក្ដៅមុននេះ ហើយរកបាន ១៩ គ្រាប់នៅ Ligue 1 ក្នុងការបង្ហាញខ្លួន ២០ លើក។ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះរកបាន ៥៣ គ្រាប់ហើយ សម្រាប់ប្រេស៊ីល ត្រឹម អាយុ ២៦ ឆ្នាម៕
By: sportrefresh
គ្រូបង្គោលជម្រើសជាតិប្រេស៊ីល Tite ថា: ៖របួស Neymar គឺគ្មានអ្នកណាអាចជំនួសបានទេ
អត្ថបទទាក់ទង