អតីតគ្រូបង្វឹកក្រុម Borussia Dortmund លោក Thomas Tuchel ត្រូវបានគេរាយការណ៍ថាបានសម្រេចចិត្តបដិសេធមិនដឹកនាំក្រុមក្នុងស្រុកគឺ Bayern Munich ហើយលោកនឹងជ្រើសរើសការដឹកនាំក្លឹបនៅបរទេសជាទិសដៅបន្ទាប់របស់លោកជាជាងទទួលតំណែងជាប្រធានក្រុម Bayern Munich បន្តពីគ្រូបង្វឹកចាស់វស្សាគឺលោក Jupp Heynckes ។

នេះបើយោងតាមសម្តីលោកលោក Christian Falk អ្នកធ្វើអោយការអោយកាសែតអាល្លឺម៉ង់​ SportBild បានអោយដឹងថាៈ គ្រូបង្វឹកកំពុងដឹកនាំក្រុមបច្ចុប្បន្នលោក Heynckes ដែលគ្រោងនឹងចូលនិវត្តន៍នៅចុងបញ្ចប់រដូវកាល នេះ បានគាំទ្របេក្ខភាពលោក Tuchel អតីតគ្រូបង្វឹកក្រុម Borussia Dormund ដើម្បីបន្តការងារនេះ ។

អ្នកចាត់ការវ័យ៤៤ឆ្នាំ Tuchel មិនបានដឹកនាំក្រុមចាប់តាំងពីគាត់បានចាកចេញពីទីលាន Signal Iduna Park កាលពីឆ្នាំ២០១៧ប៉ុន្តែត្រូវបានក្រុមធំៗនៅអឺរ៉ុបចាប់អារម្មណ៏ខណៈដែលភាគច្រើននៅក្នុងក្របខ័ណ្ឌ កំពូលអង់គ្លេស Premier League ស្របពេលក្រុម Arsenal គឺជាក្រុមមួយដែលត្រូវបានអោយដឹងថាជាក្រុមកំពុងតែមានទំនាក់ទំនងជាមួយលោក Tuchel ច្រើនជាងគេបន្ទាប់ពីលោក Sven Mislintat គឺជាមនុស្សធ្លាប់មានទំនាក់ទំនងល្អ និងបានធ្វើការនៅក្រោមគ្រូបង្វឹក Tuchel នៅក្លឹប Dortmund ពីមុន និងបច្ចុប្បន្នជាប្រមុខដឹកនាំក្រុមArsenal ផ្នែកធនធានមនុស្សនោះ។

បច្ចុប្បន្នសម្រាប់គ្រូបង្វឹកArsenal លោក Wenger កិច្ចសន្យារបស់អ្នកចាត់ការទូទៅសញ្ជាតិបារាំងមានសុពលភាពរហូតដល់ឆ្នាំ ២០១៩ ប៉ុន្តែការដឹកនាំក្រុមកាំភ្លើងធំបានតស៊ូដោយពិបាក ហើយរដូវក្តៅខាងមុខ តំណែងអ្នកចាត់ការទូទៅអាចជាពេលវេលាដែលមិនទាន់មាននរណាអាចដឹងបាននោះទេ។