ការប្រកួតមិត្តភាពកំដៅសាច់ដុំរវាងក្រុមភ្ញៀវតោកំណាចអង់គ្លេស និងក្រុមម្ចាស់ផ្ទះបិសាចទឹកក្រូចហូឡង់កាលពីយប់ថ្ងៃ២៣ មិនា ២០១៨ នៅទីក្រុង Amsterdam ក្រុមជម្រើសជាតិអង់គ្លេសបានយកជ័យជំនះលើហូឡង់ដោយលទ្ធផល ១:0 រកបានដោយខ្សែបម្រើ-ប្រយុទ្ធវ័យក្មេង កំពុងលេចធ្លោ Jesse Lingard មកពីក្រុម Man.United និងជាគ្រាប់បាល់ទី១ សម្រាប់ក្រុមជម្រើសជាតិបន្ទាប់ពីបង្ហាញខ្លួនអោយអង់គ្លេស ៩ប្រកួតកន្លងមក។ ជ័យជំនះនេះផងដែរធ្វើអោយក្រុមអង់គ្លេសបានបញ្ចប់ប្រវត្តិមិនដែលឈ្នះហូឡង់សោះ ក្រោយខកខានគិតចាប់តាំងពីឆ្នាំ១៩៩៦មក និង បង្កើតកំនត់ត្រាមិនដែលចាញ់សម្រាប់ ៧ប្រកួតចុងក្រោយនេះ។

សម្រាប់ការប្រកួតនេះកីឡាករអ្នកចាំទី Jordan Pickford របស់ក្រុម Everton និងជម្រើសជាតិអង់គ្លេសធ្វើបានល្អ Cleansheet ដោយ(មិនមានការស៊ុតបញ្ចូលទី)លើកទី២ សម្រាប់ក្រុមផងដែរ។ បរាជ័យរបស់ក្រុមហូឡង់នេះ គឺជាលើកដំបូងសម្រាប់ការចូលមកដឹកនាំក្រុមរបស់អតីតគ្រូបង្វឹក Everton លោក Ronald Koeman ដឹកនាំបន្តពីលោក Dick Advocaat អតីតគ្រូបង្វឹកក្រុម Barcelona បានប្រកាសលាលែងពីតំណែងគ្រូបង្វឹករួចមក។

ការប្រកួតបន្ទាប់ទៀតអង់គ្លេសនឹងត្រូវទទួលស្វាគមន៍ក្រុមអសូរីអ៊ីតាលីនៅកីឡាដ្ឋាន Wembley ខណៈហូឡង់ត្រូវត្រូវធ្វើដំណើរទៅសួរសុខទុក្ខម្ចាស់ផ្ទះទុយហ្គាល់។