ការប្រកួតមិត្តភាពកំដៅសាច់ដុំរវាងក្រុមជម្រើសជាតិព័រទុយហ្គាល់ និងក្រុមខ្លាំងមកពីតំបន់អាហ្រ្វិកលើទឹកដីប្រទេសស្វីស ទីក្រុង Zurich កាលពីយប់ថ្ងៃសុក្រ ទី២៣ មិនា ២០១៨ ខ្សែប្រយុទ្ធស្លាបកីឡាករកំលុងឡើងកូដ Mohamed Salah របស់ក្រុមហង្សក្រហម Liverpool រកបានគ្រាប់បាល់បញ្ជូលទី នៅនាទីទីទី៥៦ ដើម្បីនាំមុខក្រុមជើងឯក Euro ២០១៦ ព័រទុយហ្គាល់។ ប៉ុន្តែក្នុងការប្រកួតបាល់ទាត់អ្វីៗប្រែប្រួលមិនទៀងទាត់ទេ ខណៈនៅម៉ោងបន្ថែមត្រឹមតែ៤នាទី(៩០+២) &(៩០+៤)Cristiano Ronaldo កំពូលកីឡាករខ្សែប្រយុទ្ធក្រុមអធិរាជស Real Madrid និងជា ប្រធានក្រុមព័រទុយហ្គាល់ បានវាយបកយកឈ្នះ ២គ្រាប់វិញ យ៉ាងគួរភ្ញាក់ផ្អើល។

Ronaldo ម្ចាស់ពានរង្វាន់បាល់មាស ៥សម័យ វ័យ ៣៣ឆ្នាំរូបនេះ រកបានគ្រាប់ទី១៩ ក្នុងការប្រកួតនេះសម្រាប់ ៩ប្រកួតចុងក្រោយអោយក្លឹប និងក្រុមជម្រើសជាតិ ខណៈ ៤០ប្រកួតចុងក្រោយសម្រាប់ក្រុមជម្រើសជាតិ Ronaldo រកបាន ៤០គ្រាប់មុនព្រឹត្តការណ៏ World Cup ២០១៨ នឹងឈានចូលមកដល់។

ការប្រកួតមិត្តភាពបន្ទាប់ទៀតរបស់ព័រទុយហ្គាល់គឺត្រូវជួបជាមួយក្រុមបិសាចទឹកក្រូចហូឡង់ ដែលទើបបរាជ័យចាញ់ ក្រុមតោកំណាចអង់គ្លេសដោយលទ្ធផល១:0 កាលពីយប់មិញ ស្របពេលអេហ្ស៊ីបត្រូវជួបជាមួយក្រិក៕

ប្រភព៖ bbc