ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ហូឡង់​បាន​ផ្ដួល​ព័រទុយហ្គាល់​រហូត​ ៣ទល់​នឹង​០​ នៅ​ក្រៅ​ទឹកដី​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​កាល​ពី​យប់​មិញ។

អតីត​កីឡាករ​ Premier League ២​រូប​មាន​ Memphis Depay ធ្លាប់​លេង​ឲ្យ​ United និង​ Ryan Babel ធ្លាប់​លេង​ឲ្យ​ Liverpool រក​បាន​ម្នាក់​១​គ្រាប់​នៅ​នាទី​ ១១ និង​៣២ ស្រប​ពេល​ប្រធាន​ក្រុម​ថ្មី Van Dijk សម្រេច​ទី​១​បាល់​ដែរ​នៅ​នាទី​៤៥+២។

នៅ​វគ្គ​ទី​ពីរ​ព័រទុយហ្គាល់​មិន​អាច​វាយ​បក​បាន​ទេ​ថែម​ទាំង​បាត់បង់​សមាជិក​ម្នាក់​ទៀត​នៅ​ពេល​ដែល​ Cavaco Cancelo បាន​កាត​ក្រហម​ត្រូវ​បណ្ដេញ​ចេញ​នាទី​៦១។ ដោយ​ឡែក​ Cristiano Ronaldo បាន​បញ្ចប់​កំណត់ត្រា​ស៊ុត​ចូល​៩​ប្រកួត​ជាប់​គ្នា​ត្រឹម​ប្រកួត​នេះ​ព្រោះ​​មិន​អាច​រក​គ្រាប់​ឲ្យ​ជម្រើស​ជាតិ​បាន។

ក្រុម​ព័រទុយហ្គាល់​នៅ​ពូល​ B ជាមួយ​ អេស្ប៉ាញ​, ម៉ារ៉ុក​, និង​អ៊ីរ៉ង់ សម្រាប់ World Cup ឆ្នាំ​២០១៨ ខណៈ​ហូឡង់​មិន​បាន​ជាប់​ការ​ជម្រុះ​នោះ​ទេ៕ ​

Via :news.sabay