គ្រូបង្វឹក Ernesto Valverde ចូលដឹកនាំឆ្នាំនេះនៅ Camp Nou បានពង្រឹងខ្សែការពារជាប់លំដាប់ល្អបំផុត នៅអឺរ៉ុប បច្ចុប្បន្ននេះក្នុងចំណោមក្លិបអាជីព។

ក្លិប Barca កំពុងស្ថិតក្នុងតំណែង ឈ្នះពាន ៣ ក្នុង ១ រដូវកាល ពោល មានពាន Copa Del Rey , La Liga និង Champions League ដែលឡើងដល់វគ្គ ៨ ក្រុមចុងក្រោយ ទោះបីការចាកចេញរបស់ Neymar ក្ដី។ Barca មានភាគរយខ្ពស់ឈ្នះ La Liga ខណៈដែល អ្នកមានបុណ្យជួប Sevilla វគ្គផ្ដាច់ព្រ័ត្រ Copa Del Rey។ ចំណែក Champions League វិញចាប់ឆ្នោតប៉ះ Roma នាវគ្គ ៨ ក្រុម។

អ្នកមានបុណ្យមានខ្សែការពារដ៏រឹងមាំដោយរបូតត្រឹម ២ គ្រាប់ប៉ុណ្ណោះតាងវគ្គចែកពូលដល់វគ្គ ៨ ក្រុមចុងក្រោយនៅ Champions League រដូវកាលនេះ។

ខ្សែការពារបានធ្វើឲ្យខ្សែប្រយុទ្ធ Lionel Messi និង Luis Suarez បារម្ភនិង ចុះជួយការពារច្រើន។

ខ្សែបម្រើ Sergio Busquets និង Ivan Rakitic ជាខ្សែបម្រើលេចធ្លោដែលភ្ជាប់ទំនាក់ទំនងបានល្អពីការពារទៅបម្រើ។ ពួកគេបានការពារងបានច្រើន ស្របពេលដែលខ្សែការពារកណ្ដាល Samuel Umtiti Gerard Pique សហការគ្នាយ៉ាងស្វិតស្វាញ។

អ្នកចាំទី Marc-Andre ter Stegen បានវិវឌ្ឍខ្លួនទៅលំដាប់ពិភពលោក និងអាចឈ្នះពានZamora trophy ទៀតផង។

Barca ស្ថិតនៅលេខ១ ល្អជាង Man City និង Juventus ក្នុងការពារនៅពាន Champions League។

សរុបទៅ ៣៧ ប្រកួតនៅ La Liga និង Champions League, Barcelona ទើបរបូត ១៥ គ្រាប់ ពោល របូតត្រឹម ១ គ្រាប់រាល់ ២៣៤ នាទីគិតជាមធ្យម។

Pique និង Umtiti ជាដៃគូល្អបំផុតនៅ តំបន់អឺរ៉ុបរដូវកាលនេះ ហើយក្លិបគ្រោងនឹងពិភាក្សាតកុងត្រាឲ្យខ្សែការពារជម្រើសជាតិបារាំងរូបនេះដែរ។

ឯខ្សែការពារស្ដាំ Nelson Semedo និង Sergi Roberto មិនមែនជាកីឡាករល្បីដែលអ្នកគាំទ្រស្រលាញ់ច្រើន តែពួកគេធ្វើការបានល្អ ស្របពេ Jordi Alba តែងតែជាស្ដេចការពារនៅខាងឆ្វេង។

ក្រោមការបង្វឹករបស់លោក Valverde អតីតគ្រូបង្វឹករបស់ Athletic Club បានធ្វើឲ្យគម្រោងការងារលេងល្អឥតខ្ចោះនៅ Camp Nou ហើយអាចនឹងជាប់កំណត់ច្រើនទៀតរបស់ក្លិប៕

ប្រែសម្រួល៖ ស៊ីធី ប្រភព៖ Marca
Via :sportrefresh