ក្របខ័ណ្ឌ Premier League នឹងវិលត្រឡប់មកវិញនៅចុងសប្តាហ៍នេះ សម្រាប់ការប្រកួតដ៏សំខាន់នៅជិតបញ្ចប់រដូវកាលនេះ ក្រោយពីការផ្អាករយៈពេល ២សប្តាហ៍ សម្រាប់ការប្រកួតអន្តរជាតិ។

ក្រុម Manchester City នឹងធ្វើដំណើរទៅជួបក្រុម Everton នៅថ្ងៃសៅរ៍នេះ ដោយសម្លឹងរកការបោះជំហានកាន់តែកៀកឆ្ពោះទៅកាន់ការលើកពាន Premier League ជាលើកទី១ ក្រោមការដឹកនាំរបស់លោក Pep Guardiola និងចាប់ផ្តើមសប្តាហ៍ដ៏ធំមួយក្នុងរដូវកាលរបស់ Man City។ Man City បានរងបរាជ័យក្នុងលទ្ធផល ៤-០ ក្នុងការធ្វើដំណើរទៅប្រកួតលើទឹកដី Goodis ជាលើកចុងក្រោយរបស់ពួកគេ អំឡុងពេលរដូវកាលទី១ ដ៏ខកចិត្តក្រោមការដឹកនាំរបស់លោក Guardiola ប៉ុន្តែ បច្ចុប្បន្ន ពួកគេគឺជាក្រុមមួយដែលមានការផ្លាស់ប្តូរទាំងស្រុងក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ នៅរដូវកាលនេះ ខណៈដែលពួកគេកំពុងតែស្ថិតយ៉ាងប្រៀកក្នុងការលើកពានជាមួយនឹងពិន្ទុដ៏ខ្ពស់។

ក្រុមកំពុងនាំមុខលើតារាងលីកមួយនេះ នាំមុខដល់ទៅ ១៦ពិន្ទុលើក្រុមឈរលេខ២ Manchester United ហើយអាចនឹងឈ្នះពានក្របខ័ណ្ឌលីក ក្នុងពេលប្រកួតជាមួយនឹងគូប្រជែងស្ថិតក្នុងទីក្រុងតែមួយរបស់ពួកគេ នាកីឡដ្ឋាន Etihad នៅចុងសប្តាហ៍ក្រោយ។ ប៉ុន្តែទោះបីជាយ៉ាងណា លោក Guardiola អាចនឹងខ្វល់ខ្វាយចំពោះការវិលទៅប្រកួតជាមួយ Liverpool នាកីឡដ្ឋាន Anfield នៅថ្ងៃពុធ សប្តាហ៍ក្រោយ សម្រាប់ជើងទី១ នៃក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយរបស់ពួកគេ។ ការបរាជ័យក្នុងលីកតែ១លើករបស់ Man City នៃយុទ្ធនាការនៅរដូវកាលនេះ បានកើតឡើងនៅ Anfield ដោយក្រុម Liverpool បានយកឈ្នះក្នុងលទ្ធផល បានយកឈ្នះក្នុងលទ្ធផល ៤-៣ កាលពីខែមករា៕

ប្រភព៖ Channel News Asia