Liverpool កំពុង​ត្រៀម​ចរចា​ជាមួយ​កីឡាករ​ចេញ​ពី​ថ្នាល​យុវជន​របស់​ខ្លួន​ Rhian Brewster ដើម្បី​ផ្ដល់​កុងត្រា​ឲ្យ​លេង​ក្រុម​ឈុត​ធំ​។

កីឡាករ​​វ័យ​ក្មេង​​មាន​​ក្លឹប​ជា​ច្រើន​នៅ​ Premier League និង​ក្របខ័ណ្ឌ​ដទៃ​​ចាប់​អារម្មណ៍​បន្ទាប់​ពី​ជួយ​អង់គ្លេស​ឈ្នះ​​ World Cup U17 ខណៈ​រូប​គេ​ផ្ទាល់​គឺ​ជា​ម្ចាស់​ស្បែកជើង​មាស។​ Brewster នឹង​ចប់​វគ្គ​បណ្ដុះបណ្ដាល​ជាមួយ​ថ្នាល​​ Liverpool នៅ​ចុង​រដូវ​កាល​​ ដូច្នេះ​រូប​​គេ​​​អាច​ស្វែងរក​ក្លឹប​អាជីព​លេង​ ​បើ​សិន​ក្រុម​ហង្ស​ក្រហម​មិន​អើពើ​ផ្ដល់​កុងត្រា​អាជីព​​។

ប្រភព​ព័ត៌មាន​អះអាង​ថា​​ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​ខាង​លើ​លោក Jurgen Klopp ទំនង​ជា​យក​កីឡាករ​វ័យ​១៧​ឆ្នាំ​ចូល​ឈុត​ធំ​ជាជាង​ទិញ​ Timo Werner ពី​ Leipzig នៅ​រដូវ​កាល​ក្រោយ​ដែល​អាច​ឲ្យ​ក្លឹប​ចំណាយ​រហូត​ដល់​៩០​លាន​ផោន៕ ​

Via: Sabay