Real Madrid នឹង​ត្រូវ​​ហោះ​ទៅ​លេង​ជាមួយ Las Palmas នៅ​ថ្ងៃ​សៅរ៍​នេះ ក្នុង​ពាន​ La Liga ដោយ​គ្មាន​វត្តមាន Cristiano Ronald ព្រោះ​ត្រូវ​សម្រាក​ទុក​ជើង​​លេង​ជាមួយ Juventus នៅ​សប្ដាហ៍​ក្រោយ។

ក្រៅ​ពី​ Ronaldo កីឡាករ​សំខាន់​ៗ​មួយ​ចំនួន​ធំ​ទៀត​ដែល​ទើប​ត្រលប់​ពី​ជួយ​ជម្រើស​ជាតិ​ក្នុង​ការ​ប្រកួត​មិត្តភាព​កន្លង​ទៅ​​ដូច​ជា Marcelo និង Keylor Navas ជា​ដើម​ក៏​ត្រូវ​សម្រាក​ដូច​គ្នា។ ដូច្នេះ​ Zinedine Zidane នឹង​ទុក​ឱកាស​ឲ្យ​កីឡាករ​ក្មេងៗ​និង​អ្នក​មិន​បាន​ទៅ​ជម្រើស​ជាតិ​ឲ្យ​លេង​ជាមួយ Las Palmas ត្បិត​ពានLa Liga ក៏​ដាច់​ឆ្ងាយ​ទៅ​ហើយ​ដែរ។

វត្តមាន​​នេះ​ក៏​អាច​ធ្វើ​ឲ្យ​ខាតបង់​ Ronaldo បន្តិច​ដែរ ព្រោះ​ពេល​នេះ​គេ​កំពុង​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​លេខ​២ ចាញ់ Lionel Messi តែ​៣​គ្រាប់​ទេ។ យ៉ាងណា ក្រោយ​ត្រលប់​ពី​ជម្រើស​ជាតិ Ronaldo បាន​ហ្វឹកហាត់​ជា​ធម្មតា ដើម្បី​​ត្រៀមជួយ​ក្រុម​ប៉ះ Juventus នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ UCL វគ្គ​៨​ក្រុម​ចុងក្រោយ៕ ​

Via: Sabay