ខ្សែការពារកណ្តាលដ៏សំខាន់របស់ក្រុមស្រ្តីជរា Juventus កីឡាករអ៊ីតាលី Giorgio Chiellini និងខ្សែបម្រើជម្រើសជាតិកូឡុំប៊ី Juan Cuadrado បានវិលត្រលប់មកហ្វឹកហាត់ជាធម្មតាចាប់តំាងពីពីថ្ងៃពុធក្រោយរងរបួស និង សំរាកព្យាបាលបញ្ហាក្រលៀនអស់រយៈពេល ៣ខែមកហើយ។ ខណៈខ្សែបម្រើស្លាបអ៊ីតាលី Federico Bernardeschi និងខ្សែការពារឆ្វេង Alexis Sandro របស់ប្រេស៊ីលនៅមិនទាន់បានធូរស្បើយចូលមកហ្វឹកហាត់ និងអង្គុយនៅលើកៅអីក្រៅទីលាននៅឡើយ។

ក្រុមជើងឯករង Champion League រដូវកាល(២០១៦-២០១៧)Juventus និងត្រូវប្រកួតប្រជែងជាមួយគូសត្រូវចាស់គឺ Real Madrid ក្នុងវគ្គ ៨ក្រុមចុងក្រោយរឺ ១/៤ ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ស្របពេលក្រុម Juventus បានត្រៀមលក្ខណៈប្រកួតបណ្តើរបណ្តើរហើយ។ Chiellini បានរងរបួសសាច់ដុំកំលុងពេលប្រកួតក្នុងលីកកំពូលអ៊ីតាលី SerieA ជាមួយនឹងក្រុម AC Milan កាលពីថ្ងៃទី១៧ ខែកុម្ភៈ។

គ្រូបង្វឹក Massimiliano Allegri កំពុងរៀបចំយុទ្ធសាស្រ្តក្រុមឡើងវិញខណៈក្រុមកំពុងនាំមុខតារាងក្របខ័ណ្ឌ SerieA ទទួលលទ្ធផល០:0 ជាមួយក្រុមមានចំណាត់ថ្នាក់លេខ១៧ SPAL ក្នុងជំនួបចុងក្រោយនោះ ។

ប្រភព៖ marca