Lionel Messi បានបង្ហាញភាពស្មុគស្មាញរបស់ខ្លួនជាច្រើនថ្ងៃជាមួយក្រុមជម្រើសជាតិ។ ការរងរបួសមិនអាចជួយក្រុមបាន និងព្រមទាំងមើលឃើញពីបរាជ័យរបស់អាហ្សង់ទីន ក្រោមស្នាដៃជម្រើសជាតិអេស្ប៉ាញបានធ្វើឱ្យខ្សែប្រយុទ្ធលំដាប់ពិភពលោករូបនេះមិនសប្បាយរីករាយចិត្តនោះទេ។ កាលពីថ្ងៃព្រហស្បត្ត៏ Messi បានទៅជួបក្រុមគ្រូពេទ្យរបស់ Barcelona មុនជំនួបប្រកួតនៅថ្ងៃសៅរ៍ជាមួយនឹងក្រុម Sevilla។

គ្រូបង្វឹក Barcelona លោក Ernesto Valverde បានប្រាប់សារពត៌មានកាលពីថ្ងៃពុធថាៈ បញ្ហារបួស Messi មិនមានអ្វីចោតជាបញ្ហាគួរអោយព្រួយបារម្មណ៏ក្រោយពេលកំពូលស៊ូភើស្តារូបនេះខកខានបង្ហាញខ្លួនអោយអាហ្សង់ទីនក្នុងជំនួបមិត្តភាពកំដៅសាច់ដុំជាមួយអ៊ីតាលី និងអេស្បាញកន្លងមក។ កីឡាករមិត្តរួមក្រុមនិងជាអ្នកចាំទី Marc-Andre ter Stegen ក៏មានបញ្ហារបួសជង្គង់ផងដែរ ដែលធ្វើអោយរូបគេខកខាន បង្ហាញខ្លួនអោយអាឡឺម៉ង់ក្នុងជំនួបជាមួយប្រេស៊ីល។

Messi បានចាកចេញពីក្រុង Madrid មក Barcelona ជាមួយមិត្តរួមក្រុម Andres Iniesta, Gerard Pique, Jordi Alba និង Sergio Busquet កាលពីយប់ថ្ងៃអង្គារ ដើម្បីហ្វឹកហាត់រួមគ្នានៅថ្ងៃព្រហស្បត្ត៏ នេះខណៈ Busquet នៅមិនទាន់ធូរស្បើយពីរបួសបាក់ម្រាមជើង ស្របពេល Messi បានចូលរួមហ្វឹកហាត់ជាធម្មតា ក្រោយប្រឹក្សា-ព្យាបាលជាមួយគ្រូពេទ្យប្រចាំក្លឹបរួចមក។
មកដល់ពេលបច្ចុប្បន្ននេះ Messi រកបានគ្រាប់បាល់ ២៥គ្រាប់ ក្រោយការបង្ហាញខ្លួន ២៧ដងសម្រាប់រដូវកាល(២០១៧-២០១៨)នៅក្របខណ្ឌកំពូលអេស្បាញ និង Assist អោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ១២គ្រាប់ ។