យោងការចុះផ្សាយរបស់ Diario Gol បានចុះផ្សាយថាៈ ក្រុមបិសាចក្រហម Manchester United បានកំពុងរៀបចំដេញថ្លៃតារាឆ្នើម Neymar របស់ក្រុម Paris Saint Germain ជាមួយសំណើរដេញថ្លៃ ២៦០លានផោន បូកបញ្ចូលខ្សែបម្រើ Paul Pogba ជាមួយការ ផ្តល់ដល់អតីតខ្សែប្រយុទ្ធ Barcealona វ័យ ២៦ឆ្នាំ រូបនេះនូវប្រាក់ពលកម្មប្រចាំឆ្នាំ ៣៥លានអឺរ៉ូដើម្បីដាក់អោយក្រុមមានមូលដ្ឋាននៅរាជធានី Paris ប្រទេសបារាំងពិចារណា ។

ខ្សែប្រយុទ្ធកំនត់ត្រាថ្លៃបំផុតក្នុងពិភពលោក Neymar មានការទាក់ទង និងចំណាប់អារម្មណ៏ពីក្រុមអធិរាជស Real Madrid ប៉ុន្តែ Man United ក៏ជាក្រុមធ្លាប់មានចេតនាចង់បានកំពូលខ្សែប្រយុទ្ធ លំដាប់ពិភពលោក រូបនេះជាយូរមកហើយ។ ក្រុមជើងឯកកំពូលអង់គ្លេស ១៣សម័យ Man.United បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទិញផ្តាច់នូវកិច្ចព្រមព្រៀង ហើយត្រូវបានគេរំពឹងថាក្រុម PSG និងយល់ព្រមលើលក្ខ័ណ្ឌដេញថ្លៃខាងលើ។

មួយរយៈចុងក្រោយនេះទំនាក់ទំនងរបស់ខ្សែបម្រើ Pogba និងអ្នកចាត់ការទូទៅព័រទុយហ្គាល់លោក Mourinho នៅកីឡាដ្ឋាន Old Trafford មិនសូវជាមានភាពចុះសម្រុងនឹងគ្នានោះទេ ដែលនេះជាមូលហេតុធ្វើអោយគ្រូបង្វឹក រហស្សនាម Special One អាចនិងត្រៀមលក់ Pogba ចេញនារដូវក្តៅខាងមុខ ស្របពេលដែល Neymar គឺជាកីឡាករដែលលោក Jose Mourinho តែងតែលើកសរសើរពីសមត្ថភាពលេងបាល់របស់គេរហូតមក។
ប្រភព៖ sportskeeda