ក្រុម Real Madrid នឹងត្រូវជួបប្រកួតជាមួយក្រុម Las Palmas នៅក្របខណ្ឌ La Liga នារាត្រីថ្ងៃសៅរ៍ដោយខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ដែលនឹងត្រូវសម្រាកត្រៀមប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រនៅពាក់កណ្តាលសប្តាហ៍ជាមួយក្រុមម្ចាស់ផ្ទះ Juventus ក្នុងការប្រកួតដណ្តើមពានរង្វាន់ Champion League នៅទីក្រុង Turin នាថ្ងៃអង្គារសប្តាហ៏ក្រោយ។

ក្រោយខកខាន និងបាត់បង់ឪកាសការពារតំណែងជើងឯក La Liga ព្រមទាំងពានរង្វាន់នៅក្នុងលីកដូចជា Copa Del Rey សម្រាប់រដូវកាល ២០១៧-២០១៨ ក្រុមអធិរាជសបានផ្តោតអារម្មណ៏ជាសំខាន់លើការការពារតំណែង Champion League លើកទី២ ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ។

សម្រាប់ការប្រកួតនៅក្របខណ្ឌ UEFA Champion League (២០១៧-២០១៨)ខ្សែប្រយុទ្ធមានវ័យ ៣២ឆ្នាំ Ronaldo ស៊ុតបញ្ជូលទីបាន ១២គ្រាប់ ខណៈសាមីខ្លួនបានវិលមកហ្វឹកហាត់នៅ Valdebebas ជាធម្មតាវិញកាលពីថ្ងៃព្រហស្បត្ត៏ ក្រោយចំណាយពេល បំពេញកាតព្វកិច្ចអោយក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ក្នុងជំនួបមិត្តភាពកំដៅសាច់ដុំជាមួយអេហ្សីប និង ហូឡង់ រួចមក។

ប្រភព៖ marca