ក្លឹប Tottenham Hotspur បានត្រៀមទឹកប្រាក់ចំនួន ៣លានផោនដើម្បីទិញផ្តាច់កិច្ចសន្យារបស់កីឡាករខ្សែបម្រើ-ការពារ Jonny Evans សម្រាប់កីឡាករវ័យ ៣០ឆ្នាំដែលជាអតីតកីឡាករក្រុម Man.United ប្រសិនក្រុម West Bromwich Albion ត្រូវបានកាត់ចេញពីក្របខណ្ឌ​ Premier League ទៅលេងនៅក្របខណ្ឌទី២ Championship របស់អង់គ្លេស។​ បច្ចុប្បន្ន West Brom កំពុងស្ថិតនៅចំណាត់ថ្នាក់ទី២០ បាតតារាង និងមានគម្លាត ១០ពិន្ទុពីក្រុមលេខ១៧ WestHam United នៅក្របខ័ណ្ឌ Premier League ខណៈឱកាសនៃការបន្តរស់រាននៅលេងក្របខណ្ឌកំពូលស្ទើរតែអស់ទៅហើយ ស្របពេលការប្រកួតនៅសល់ ៨ដងទៀតប៉ុណ្ណោះ នឹងបញ្ចប់រដូវកាល២០១៧-២០១៨នេះហើយ។

ក្លឹបនាំមុខតារាង Manchester City បានចាប់អារម្មណ៍លើការចុះហត្ថលេខានាំយកខកីឡាករ Evans ផងដែរកំលុងពេលទីផ្សារដោះដូរកីឡាករបានបើកនៅខែមករា ២០១៨។ ក្រុមមេឃខៀវ Man.City បែរជាចំណាយទឹកប្រាក់រហូត ៥៧លានផោនឌេលជាតម្លៃថ្លៃបំផុតទីពីរលើកពិភពលោកសម្រាប់ខ្សែការពារ ដើម្បីនាំយកកីឡាករបារាំង Aymeric Laporte ពីក្រុម At.Madrid ខណៈដែលក្រុម Arsenal បានបរាជ័យក្នុងការដេញថ្លៃ Evan កំលុងខែមករ។

ក្រុមកាំភ្លើងធំអាចនឹងព្យាយាមដេញថ្លៃម្តងទៀតសម្រាប់ Evans នៅចុងបញ្ចប់នៃរដូវកាលនេះប៉ុន្តែត្រូវប្រឈមនឹងការប្រកួតប្រជែងពីក្រុម Tottenham Hot Spurs ដែលជាគូប្រជែងលីកមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍ ស្របពេលដែលក្រុម Tottenham អាចនិងលក់ខ្សែការពារ Toby Alderweireld ។

ក្លឹប Paris Saint-Germain, Manchester United និង Barcelona សុទ្ធសឹងបង្ហាញចំណាប់អារម្មណ៏ចង់បានកីឡាករខ្សែការពារវ័យ​ ២៩ឆ្នាំ Alderweireld របស់ក្រុមជម្រើសជាតិបែលហ្សិករូបនេះ ខណៈការពិភាក្សាលើកិច្ចសន្យាថ្មីរបស់សាមីខ្លួននិង ក្រុម Tottenham បានជាប់គាំងនៅទ្រឹងមិនទាន់ដំណើរការនៅឡើយ។

ប្រភព៖ telegraph